ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបិទព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ “តេជោលីគ” រដូវកាល ២០២៤-២០២៥
នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ “តេជោលីគ” រដូវកាល ២០២៤-២០២៥ (Techo Volleyball Cambodia League Season 2024-2025) នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) រាជធានីភ្នំពេញ ៕