សមត្ថកិច្ចចាប់បានបណ្តើៗហើយ ក្រុមជនដៃដល់ ដែលកាប់បុរសម្នាក់ ដា..ច់ដៃធ្លាក់ពីរលើស្មា បណ្តាលអោយរងរបួសធ្ង..ន់

ខេត្តកណ្ដាល ៖ សមត្ថកិច្ចចាប់បានបណ្តើៗហើយ ក្រុមជនដៃដល់ ដែលកាប់បុរសម្នាក់ ដាច់ដៃធ្លាក់ពីរលើស្មា បណ្តាលអោយរងរបួសធ្ងន់ ពេលជិះម៉ូតូចេញពីរកម្មពិធីមង្គលការគេ ត្រលប់ទៅផ្ទះ នៅចណុចផ្លូវជាតិលេខ5 គីឡូ 36-37 ភូមិចតុទិស ឃុំវិហាលួង ស្រុកពញាឮ ខេត្តកណ្តាល។

កើតហេតុ នៅថ្ងៃទី16 ខែកុម្ភះ ឆ្នាំ2025 វេលាយប់
-បង្ក្រាបបាន÷ ថ្ងៃទី24 ខែកុម្ភះ ឆ្នាំ2025 វេលាថ្ងៃ ។

សូមរំលឹកព័ត៌មាន! ករណីហិង្សាដោយចេតនាមានស្ថាន ហេតុការណ៍នេះកើតឡើងនៅចំណុច ចិញ្ចើមផ្លូវជាតិលេខ ៥ ចាស់ចន្លោះគីឡូម៉ែត្រលេខ ៣៦- ៣៧ ភូមិ ចតុទិស ឃុំ វិហារលួង ស្រុក ពញាឮ ខេត្ត កណ្តាលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោង២២:៥០នាទីយប់ ។
ជនរងគ្រោះ ឈ្មោះ រី វណ្ណារ៉ា( ភេទប្រុស) អាយុ៣៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិពោធិ៍រ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល (រងរបួសធ្ងន់ដៃខាងស្ដាំ)។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ។

ប្រភពពីជនរងគ្រោះឱ្យបានដឹងថាគាត់ជិះម៉ូតូតែម្នាក់ឯងម៉ាកសង់C125 ផលិតឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AL3066 ជិះចេញពីកន្លែងកម្មវិធីមង្គលការនៅភូមិសាលាកាត់សក់ តាមបណ្តោយផ្លូវជាតិលេខ៥ ចាស់ ក្នុងទិសដៅពីកើតទៅលិច ក្នុងគោលបំណងទៅផ្ទះនៅភូមិ ពោធិរ៉ាល់ ឃុំ ភ្នំបាត ស្រុក ពញាឮ លុះពេលជនរងគ្រោះ ជិះមកដល់កន្លែងកើតខាងលើ ស្រាប់តែមានជនសង្ស័យចំនួន ០២ នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាកសង់ C 125ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះមកពីទិសខាងលិច ទៅកើត ( បញ្ជ្រាស់ទិសគ្នា) បានធ្វើសកម្មភាពកាប់ទៅលខ្លួន បណ្ដាលអោយរងរបួស ដាច់ដៃខាងស្ដាំ និង របួសត្រូវចំលើដើមទ្រូងផ្នែកខាងស្តាំ បណ្ដាលអោយរងរបួសធ្ងន់ ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យ បានជិះម៉ូតូគេចខ្លួនទៅទិសខាងកើតបាត់ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្រុក ពញាឮ ដោយសារ
ស្ថានភាពរបួសធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ នៅរាជធានីភ្នំពេញ។
ករណីខាងលើ កម្លាំងផ្នែកកំពុងសហការជាមួយ កម្លាំងប៉ុស្តិ៍កំពុងចុះស្រាវជ្រាវនិងឆែកាំមេរ៉ាសុវត្តិភាពតាមដងផ្លូវ ៕

អត្ថបទដែលជាប់ទាក់ទង