មន្ត្រីយោធាម្នាក់ បានជិះម៉ូតូជ្រុលទៅបុករថយន្តសណ្ដោងកន្ទុយរ៉ឺម៉ក សម្រាប់ដឹកទូកុងតឺន័រ ១គ្រឿង ដែលកំពុងបត់ឆ្លងផ្លូវ បណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្ត កិនស្លា..ប់ បែកក្បាល និងបែកទាំងមួកសុវត្ថិភាព

ភ្នំពេញ ៖ មន្ត្រីយោធាម្នាក់ បានជិះម៉ូតូជ្រុលទៅបុកជាមួយរថយន្តសណ្ដោងកន្ទុយរ៉ឺម៉ក សម្រាប់ដឹកទូកុងតឺន័រ ១គ្រឿង ដែលកំពុងបត់ឆ្លងផ្លូវ បណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តនោះកិនស្លាប់ បែកក្បាល និងបែកទាំងមួកសុវត្ថិភាពថែមទៀត ស្លាប់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង ។
កាលពី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើមហាវិថី ស៊ីជីនពីង ហៅផ្លូវក្រវាត់ក្រុងទី៣ កែងផ្លូវលេខ១០៤ ស្ថិតនៅក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ យ៉ន វុធ អាយុ២១ឆ្នាំ ជាមន្ត្រីយោធានៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ មានឋានន្តរស័ក្ដិពសលបាលទោ មានទីលំនៅភូមិត្រោក ឃុំកំពង់ចម្លង ស្រុកស្វាយជ្រុំ ខេត្តស្វាយជ្រុំ ខេត្តស្វាយរៀង ។

នៅមុនពេលកើតហេតុ ពួកគាត់បានឃើញភាគីទាំង២ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ដោយដោយជនរងគ្រោះ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1M-7921 តាមមហាវិថីស៊ី ជីនពីង ក្នុងទិសដៅពីជើងទៅត្បូង។ ចំណែករថយន្តធុនធំ សណ្ដោងកន្ទុយរ៉ឺម៉កសម្រាប់ដឹកទូកុងតឺន័រ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ 3A-7753 មួយគ្រឿងនោះ បើកបរតាមតាមមហាវិថីស៊ីជីនពីង នោះដែរក្នុងទិសដៅពីត្បូងទៅជើង ។
ប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តនោះ បានបត់ឆ្វេង ឆ្លងផ្លូវ ក្នុងបំណងឡើងទៅតាមផ្លូវលេខ១០៤ ក្នុងទិសដៅពីកើតទៅលិចវិញ ។ ខណៈនោះ ដោយសាតែយុវជនរងគ្រោះ កំពុងជិះម៉ូតូលឿន គួរសមដែរ ទើបវាក់គេចចេញអត់ទាន់ ក៏ជ្រុលទៅបុកជាមួយរថយន្តខាងលើពេញទំហឹង បណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តកិនបែកក្បាល និងបែកទាំងមួកសុវត្ថិភាព ដែលពាក់ជាប់ក្បាលផង ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ។
ក្រោយពេលកើតហេតុ អ្នកបើកររថយន្ត ត្រូវបាននគរបាលឃាត់ខ្លួននាំយកទៅប៉ុស្តិ៍គងនយ បន្ទាប់មកនគរបាលប៉ុស្តិ៍ខាងលើ និងនគរបាលខណ្ឌដង្កោ បានរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះវាស់វែងហើយនាំយករថយន្ត និងអ្នកបើកបរ ព្រមទាំងម៉ូតូ ទៅរក្សាទុកនៅការិយាល័យ រង់ចាំការដោះស្រាយនៅពេលក្រោយ ព្រមទាំងប្រគល់ស.ពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង