សន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អាណត្តិទី៦ និងបោះឆ្នោតជ្រើសរើសគាំទ្រ ឯកឧត្ដម អ៊ុ រាត្រី ជាប្រធានក្នុងអាណត្តិថ្មី

បន្ទាយមានជ័យ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានរៀបចំសន្និបាត សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អាណត្តិ ទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា។
ក្នុងពិធីនោះដែរក៏មានការចូលរួមពីឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវអនុប្រធាន សមាជិក-សមាជិកា ក្រុមការងារសាខាកាកបាទក្រហមក្រុង-ស្រុកទាំង៩ យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម កម្ពុជាខេត្ត សិស្សានុសិស្ស បានចូលរួម ប្រារព្ធ ឡើង ឡេីងនៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
ឯកឧត្ដម អ៊ុ រាត្រី មានប្រសាសន៍ ថា ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ក្នុងនាមប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ ឯកឧត្ដម ថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ អង្គការជាតិ-អន្តរជាតិនានា សប្បុរសជនទាំងក្នុង និងក្រៅខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបាននិងកំពុងជួយឧបត្ថម្ភគាំទ្រ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងសំភារៈ ធ្វើឱ្យសាខាមានដំណើរការល្អទាំងក្នុងបច្ចុប្បន្ន និងទៅអនាគត។
ជាមួយគ្នានោះដែរ ឯកឧត្ដម ក៏បានកោតសរសើរផងចំពោះសមាជិក សមាជិកា ក្រុមកាកបាទក្រហមឃុំ-សង្កាត់ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម និងអនុសាខាកាកបាទក្រហមក្រុង/ស្រុកទាំង៩ ដែលបានបំពេញបេសកកម្មដ៏ឧត្តុងឧត្តមរបស់ខ្លួនដោយសេចក្តីក្លាហាន មិនរើសអើង និងមានឆន្ទៈគ្រប់ពេលវេលាក្នុងអាណ្តតិទី៥ កន្លងមក។
នាឱកាសនោះលោកជំទាវ ពុំ ចន្ទីនី បានមានប្រសាសន៍ ជម្រុញដល់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងការបើកវគ្គបណ្ដុះបណ្ដាលវិជ្ជាសង្គ្រោះបឋម ជូនដល់យុវជន ក៏ដូចជាអ្នកស្ម័គ្រចិត្តភូមិ ក្នុងករណីចាំបាច់ណាមួយ ដើម្បីពួកគាត់ទទួលបានចំណេះដឹងជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលជួយគ្រោះថ្នាក់ផ្សេងៗ។ ជាក់ខេត្ត បន្ទាយមានជ័យ តែកន្លងទៅតែងតែជួបគ្រោះដោយសារគ្រោះធម្មជាតិ ដូចជាទឹកជំនន់ ខ្យល់កន្ត្រាក់ ជាដេីម។
តាមរយៈ នេះ លោកជំទាវ ក៏បានកោតសរសេីរដល់ក្រុមការងារសាខា យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ ដែលចូលរួមយ៉ាងសកម្មជាមួយនឹងការងារសង្គម ពិសេសជាមួយនឹងកាកបាទក្រហមកម្ពុជា ដែលជាការរួមចំណែកជាមួយការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ដោយមិនខ្លាចនឿយហត់ មិនថាយប់ឬថ្ងៃនេះ ដែរនេះគឺជាការលះបង់យ៉ាងធំធេងរបស់ក្មួយៗដែលជាយុវជនជាមួយកិច្ចការងារសង្គម។
ក្នុងឱកាសសន្និបាតនោះដែរ ក៏មានការបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម អាណត្តិ ថ្មី ដោយសេចក្ដីជឿទុកចិត្ត និងមានការគាំទ្រពីសមាជិកា ពេញសិទ្ធទាំងអស់ បោះឆ្នោតជ្រើសរើស គាំទ្រ ឯកឧត្ដម អ៊ុ រាត្រី ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅអាណត្តិថ្មីផងដែរ។
សូមបញ្ជាក់ថា គោលដៅយុទ្ធសាស្រ្តសម្រាប់អាណត្តិទី៦( ២០២៥ -២០៣០) របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ មានចំនួន៥ចំនុចរួមមាន ១-បន្ត និងពង្រឹងការអនុវត្តសកម្មភាពការងារស្របតាមផែនការយុទ្ធសាស្រ្ត ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា និងធានានិរន្តរភាពប្រតិបត្តិការកម្មវិធី-គម្រោងឧបត្ថម្ភដោយដៃគូស្របតាមលទ្ធភាព-សមត្ថភាពរបស់សាខា, ២-បន្តពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង និងអភិវឌ្ឍចំណេះដឹង សមត្ថភាព ជំនាញរបស់មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ស្របតាមតួនាទី និងភាពទទួលខុសត្រូវ, ៣-បន្តលើកកម្ពស់ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍, ៤-បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុង និងក្រៅខេត្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងបទពិសោធន៍ល្អ, ៥-ពង្រឹងសកម្មភាពកៀរគររកមូលនិធិសម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌៕

អត្ថបទដែលជាប់ទាក់ទង