សុំចូលរួមសោកស្ដាយ! ផ្ទះរបស់អ្នកគ្រូបង្រៀន ម្នាក់នៅស្រុកពួក ត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុង
ខេត្តសៀមរាប៖ ហេតុការណ៍បានកើតឡើង យប់ ថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតក្នុងភូមិតាទក ឃុំពួក ស្រុកពួក។ ផ្ទះរបស់អ្នកគ្រូ សឿប ផាចាន់ធីន គរុសិស្សជំនាន់ទី២០ នៃសាលាគរុកោសល្យភូមិភាគបាត់ដំបង បានរងការឆាបឆេះទាំងស្រុង។
ករណីនេះ បើតាមអាជ្ញាធរស្រុកពួកបានឲ្យដឹងថា ផ្ទះរបស់គាត់បានឆេះទាំងស្រុង ដោយសារ ផ្ទុះសេខ្សែភ្លើង តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។ ជុំវិញហេតុការណ៍អគ្គីភ័យនេះ អាជ្ញាធរសមត្ថកិច្ចមិនទាន់បញ្ជាក់អំពីទំហំនៃការខូចខាតនៅឡើយ៕