មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការដំណាក់ហ្លួង ដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរ ជួបសត្វខ្ទីង ២ក្បាល មេនិងកូន នៅជិតភ្នំក្រៀល

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការដំណាក់ហ្លួង ដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរ នៅចំណុច ជិតភ្នំក្រៀល ភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ បានជួបសត្វខ្ទីង២ក្បាល មេនិងកូន (អាយុប្រហែល១ឆ្នាំ)។
សូមបញ្ជាក់សត្វខ្ទីង ត្រូវបានចាត់ទុកជាប្រភេទសត្វព្រៃកម្ររបស់ពិភពលោកដែលបានចុះក្នុងបញ្ជីក្រហម IUCN ក្នុងកម្រិត VU មានន័យថាជាសត្វងាយរងគ្រោះថ្នាក់ជាសាកល។ បច្ចុប្បន្នសត្វខ្ទីង ទូទាំងពិភពលោកមានចំនួនប្រមាណជាង ២១ ០០០ក្បាល ដែលភាគច្រើនរស់នៅក្នុងប្រទេសនាតំបន់អាស៊ីខាងត្បូង និងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ។
គេនៅមិនទាន់មានទិន្នន័យច្បាស់លាស់ថា នៅកម្ពុជានៅសល់សត្វខ្ទីងចំនួនប៉ុន្មាននៅឡើយនោះទេ។ ប៉ុន្តែយោងតាម ទិន្នន័យទទួលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិ និងពីមន្ត្រីឧទ្យានុរក្សដែលបានចុះល្បាតនៅតាមតំបន់ការពារធម្មជាតិនានាបានឱ្យដឹងថា សត្វខ្ទីងមានវត្តមាននៅតាមតំបន់ការពារធម្មជាតិផ្សេងៗ ៕

អត្ថបទដែលជាប់ទាក់ទង