បង្រ្កាបគ្រឿង..ញៀនខុសច្បាប់ នៅចំនុចភូមិសាស្រ្តឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋ ជួយសហការផ្តល់ព៍ត៌មានដោយសម្ងាត់មកសមត្ថកិច្ចយេីង អំពីសកម្មភាពអាណាធិបតេយ្យរបស់មុខសញ្ញាមួយក្រុម ដែលតែងតែធ្វេីសកម្មភាពណាត់ជួបគ្នាដេីម្បីប្រេីប្រាស់ ជួញដូរ នូវគ្រឿងញៀនខុសច្បាប់ នៅចំនុចភូមិសាស្រ្តឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ។

ក្រោយទទួលបានព៍ត៌មានកំលាំងជំនាញបានដាក់កំលាំងឃ្លាំមេីល និងស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន៣នាក់ ដែលជាមុខសញ្ញាប្រេីប្រាស់យ៉ាងសកម្ម រួមមាន:
១.ឈ្មោះ នៅ សុភក្រ្ត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រៃរោង ឃុំភ្នំតូច
២.ឈ្មោះ នៅ ជោគជ័យ ភេទប្រុស អាយុ២៣ឆ្នាំ ភូមិព្រៃក្តួច ឃុំភ្នំតូច
៣.ឈ្មោះ វឿន វុធ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច
ដកហូតបានសម្ភារ:ភស្តុតាងរួមមាន:
-ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់តូច
-ទូរស័ព្ទចំនួន២គ្រឿង
-ម៉ូតូចំនួន១គ្រឿង
បច្ចុប្បន្នមុខសញ្ញាសង្ស័យរួមទាំងវត្ថុតាង បានបញ្ជូនៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង