ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបលោក Hendrik Gezienus MULDER នាយកប្រតិបត្តិធនាគារស្ថាបនា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយលោក Hendrik Gezienus MULDER នាយកប្រតិបត្តិធនាគារស្ថាបនា និងសហការី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះធនាគារស្ថាបនា ដែលបង្ហាញពីបំណងសិក្សានិងពិនិត្យលទ្ធភាពចូលរួមក្នុងវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងកសិកម្មត្រូវការដៃគូអភិវឌ្ឍន៍ វិស័យធនាគារ និងភាគីពាក់ព័ន្ធ ចូលរួមក្នុងវិស័យកសិកម្ម ផ្តល់ការជឿទុកចិត្តជាមួយគ្នា សំដៅជួយប្រជាកសិករបង្កេីនប្រាក់ចំនេញ ទទួលបានការវិនិយោគ និងលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង