ខ្យល់បក់បោក បណ្តាលឲ្យរន្ទារការដ្ឋានសំណង់បាក់ធ្លាក់មកលើដងផ្លូវ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ

ភ្នំពេញ ៖ ការដ្ឋានសំណង់ជួសជុលអគារមួយកន្លែង ខណៈពេលក្រុមជាងតរន្ទារ ដើម្បីជួសជុលអគារចាស់ លុះដល់ពេលក្រុមជាងសំរាកត្រូវបានខ្យល់បក់បាក់រន្ទាសំណង់ការដ្ឋានធ្លាក់មកលើដងផ្លូវ កាលពី យប់ថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី គល់ស្ពានអាកាស៥មករា សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពពត៌មានបាននិយាយប្រាប់ថា អគារខាងលើជាអគារចាស់ដោយកំពុងជួសជុលលាបថ្នាំសាឡើងវិញ ដោយយកស្បៃបាំងការពារកុំអោយសំភារៈធ្លាក់ត្រូវបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ដោយក្រុមជាងបានតរន្ទាដើម្បីជួសជុល តែពេលក្រុមជាងដល់ម៉ោងសំរាក ស្រាប់តែខ្យល់បក់បោក បណ្តាលឲ្យរន្ទារការដ្ឋានសំណង់បាក់ធ្លាក់មកលើដងផ្លូវ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ ។ ខណៈពេលបាក់រន្ទារមកលើដងផ្លូវ ភ្លាមៗនោះមានវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌទួលគោករួមមានគណៈកម្មការបានចុះមកមើលនៅការដ្ឋានខាងលើ រួចបានបញ្ជាកំលាំងជួយបិទផ្លូវ ដើម្បីបញ្ជៀសចរាចរណ៍នៅទីតាំងកន្លែងកើតហេតុ និងឲ្យក្រុមជាងសំណង់រុះរើទាំងកណ្តាលយប់ ដើម្បីសំរួលចរាចរណ៍នៅលើដងផ្លូវនិងការពារសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ៕

អត្ថបទដែលជាប់ទាក់ទង