បញ្ជូនខ្លួនក្មេងទំនើងម្នាក់ ទៅសាលាដំបូងខេត្ត ពីបទល្មើស បង្ហោះវីដេអូ(ឃ្លិប)លើបណ្ដាញសង្គម បង្ហាញដាវនិងគំរាមដល់អ្នកដទៃ

ខេត្តរតនគិរី÷ នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នង ការដ្ឋាននគរបាលខេត្ត រតនៈគីរីបានរៀបចំឯកសារ បញ្ជូន ក្មេងទំនើងម្នាក់ដែលបានបង្ហោះវីដេអូ (ឃ្លីប ) លើបណ្តាញសង្គម ដោយបានបង្ហាញ ដាវ កាំបិត និងគម្រាម លើអ្នកដទៃ ជាសាធារណៈ បន្ទាប់ពីសហការគ្រប់ជំនាញ ពាក់ព័ន្ធស្រាវជ្រាវនាំខ្លួន មកសួរនាំកាលពីថ្ងៃទី ២៧ខែកុម្ភៈឆ្នាំ ២០២៥។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបានបង្ហាញថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង២២និង៣០នាទីយប់ កម្លាំងការិយាល័យជំនាញបានទទួលព័ត៌មានពីគណនី Facebook ឈ្នោះ PTR News tv ដែលបានង្ហោះសកម្មភាព video មានដូចជាដាវកែច្នៃចំនួន ១ដើម ស្លាកលេខម៉ូតូចំនួន ១ ក្រោយពីមានគណនី Facebook ដែលបានបង្ហោះខាងលើនោះមក។
លុះមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងការិយាល័យជំនាញបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអណ្ដូងមាស និងអធិការដ្ឋាននគរបាលស្រុកបរកែវ បានចុះស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធករណីខាងលើនេះ ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ សេវ លាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិចារ៉ាយ មានទីលំនៅបច្ចុប្បន្នភូមិតូច ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បានដកហូតវត្ថុតាង÷
១-ដាវមានប្រវែង៦៦សង់ទីម៉ែត្រ ទទឹង ៥ហ៊ុន។
២-ទូរស័ព្ទដៃ១គ្រឿងម៉ាក IPhone 7 Plus ពណ៌ខ្មៅ (សភាពចាស់)
៣-ស្លាកលេខម៉ូតូចំនួន០១។
ជនសង្ស័យត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាងដកហូតរក្សាទុកនៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី ៕

អត្ថបទដែលជាប់ទាក់ទង