បង្រា្កបនិងរឹបអូសឈេីចម្រៀកប្រភេទលេខ២ ចំនួនប្រមាណជាង ១៣ម៉ែត្រគូប ដែលជនល្មើសលួចកាប់ និងអារច្រៀក នៅតំបន់ក្បាលអូរទឹកថ្លាជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានអញ្ជើញចុះត្រួតពិនិត្យ ការបង្រា្កបនិងរឹបអូសឈេីចម្រៀកប្រភេទលេខ២ ចំនួនប្រមាណជាង ១៣ម៉ែត្រគូប ដែលជនល្មើសលួចកាប់ និងអារច្រៀក នៅតំបន់ក្បាលអូរទឹកថ្លាជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ដែលបានបើកប្រតិបត្តិការចំនួន ០២យប់ ០៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៥ របស់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយកម្លាំងមន្រ្ដីបរិស្ថានខេត្តកំពង់ធំ ប្រចាំការនៅទីបញ្ជការស្រាលតំបន់ព្រៃឡង់ ឃុំមានរឹទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ៕

អត្ថបទដែលជាប់ទាក់ទង