ម្ដាយរបស់សពនារីអនឡាញឈ្មោះ ហេង សៀវលី ត្រូវបុរសជនជាតិចិនជាសង្សារ ស..ម្លាប់រួចយកសពទៅកប់ទាំងអាក្រាតកាយ និងចងស្លាបសេក នៅក្នុងដីឡូត៌ជាប់ផ្លូវ៦០មែត្រ (មុនពេលស្លា..ប់នៅ ថ្ងៃទី២៧ កូនស្រីគាត់បានផ្ញើប្រាក់ឲ្យគាត់ចំនួន២០ម៉ឺនរៀល នាងបានផ្ដាំផ្ញើថា កុំឲ្យគាត់ចាយធំៗពេក បើម៉ែបានទទួលប្រាក់ហើយ ឆាតប្រាប់កូនផង

ភ្នំពេញ ៖ ម្ដាយរបស់ស.ពនារីអនឡាញឈ្មោះ ហេង សៀវលី អាយុ១៨ឆ្នាំ ដែលត្រូវបុរសជនជាតិចិនជាសង្សារ សម្លា.ប់រួចយកស.ពទៅកប់ទាំងអាក្រា.តកាយ និងចងស្លាបសេកនៅក្នុងដីឡូត៌ជាប់ផ្លូវ៦០មែត្រនោះ បាននិយាយថា មុនដំបូងកូនស្រីគាត់ធ្វើការនៅឯខេត្តព្រះសីហនុទេ ប៉ុន្តែក្រោយបានមកភ្នំពេញ តាមចិនអនឡាញម្នាក់ ទើបបានរយៈពេលកន្លះខែប៉ុណ្ណោះ ដោយកូនប្រាប់ថា ចិននោះសង្សារ ហើយចិននោះជួលនាងឲ្យធ្វើការ ហើយឲ្យប្រាក់ឈ្នួលក្នុង១ខែពី៤០០ដុល្លារ ទៅ៥០០ដុល្លារ តែនាងមិនបានប្រាប់ថា មករាជធានីភ្នំពេញ ស្នាក់នៅអគារមួយណាទេ គ្រាន់តែប្រាប់ថា ស្នាក់នៅអគារខុនដូរ ហើយក្រោយមក ក៏ជួបគ្រោះអកុសលបែបនេះតែម្ដង ។

មុនពេលស្លា.ប់នៅវេលាម៉ោង៣រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ កូនស្រីគាត់បានផ្ញើប្រាក់ឲ្យគាត់ចំនួន២០ម៉ឺនរៀល ពេលនោះ នាងបានផ្ដាំផ្ញើថា កុំឲ្យគាត់ចាយធំៗពេក បើម៉ែបានទទួលប្រាក់ហើយ ឆាតប្រាប់កូនផង ។ នៅពេលកូនស្រី ប្រាប់បែបនេះ គាត់ក៏ប្រាប់ទៅវិញថា ម៉ែអត់ចាយធំទេ លុយនឹងម៉ែយកទៅចងដៃការគេទេ ហើយបន្ទាប់ពីផ្ញើប្រាក់ឲ្យគាត់ និងផ្ដាំផ្ញើរួច ក៏ទាក់ទងលែងបានរហូតតែម្ដង ពេលគាត់ឆាតទៅអត់ឃើញកូនស្រីឆ្លើយតបសោះ ។

ស្ត្រីនោះ បាននិយាយបន្ថែមទៀតថា រហូតដល់វេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានផ្ញើ រូបថត និងអត្តសញ្ញាណប័ណ្ណ ទៅកាន់នគរបាលប៉ុស្តិ៍ឃុំធ្លក ស្រុកកំពង់ត្រាច ខេត្តកពត ។ ពេលនោះ នគរបាល២នាក់ បានទៅប្រាប់គាត់ថា កូនគាត់ មានគ្រោះថ្នាក់ហើយ បន្ទាប់មក គាត់ក៏បានតាមទៅសួរ បញ្ជាក់ពីនគរបាលដល់កន្លែងការគេទៀត ហើយនគរបាលបានប្រាប់ថា កូនអ៊ីឯង គេរកឃើញហើយ និងឲ្យគាត់ជួលរថយន្ត ទៅដឹកទាំងយប់ទៅ ។
ស្ត្រីជាម្ដាយ បាននិយាយរៀបរាប់ទៀតថា ពេលនោះ គាត់មិនបានដឹងថា កូនស្រីស្លា.ប់នោះទេ ស្មានថា កូនស្រីនៅរស់ គ្រាន់តែរងរបួសប៉ុណ្ណោះ ហើយក៏ប្រាប់នគរបាលថា គាត់មានប្រាក់ឯណា ជួលរថយន្តទៅដឹកកូនទាំងយប់នោះ លុះដល់ថ្ងៃទី០១ ខែមីនា ទើបគាត់ចាកចេញពីផ្ទះនៅខេត្តកំពត មកភ្នំពេញ រកកូន ហើយឃើញកូនស្រីស្លា.ប់បាត់ទៅហើយ ។ គាត់មិនដឹងថា កូនស្រីស្លា.ប់ដោយរបៀបម៉េចទេ ពេលមកដល់បានឃើញស.ពកូនអាក្រា.តកាយននលគក អត់មានអាវមានខោទេ ហើយកន្លងមក ភាគច្រើនកូនស្រីគាត់តែងតែស្លៀករ៉ូបទេ ។ រូបគាត់ ក៏បានស្គាល់ចិននោះផងដែរ មកពីហៃណាន ហើយសង្ស័យថារំលោ.ភកូនស្រីគាត់ រួចសម្លា.ប់ផងក៏មិនដឹង បានយកស.ពកូនស្រីគាត់កប់ក្បាលចុះក្រោមថែមទៀត ។ ពេលនេះ គាត់បូជាស.ពកូនស្រីនៅក្នុងវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចទើបយកធាតុទៅធ្វើបុណ្យនៅស្រុកកំណើត ក្នុងភូមិឫស្សីស្រុកខាងលិច ឃុំធ្លកស្រុកកំពង់ត្រាច ខេត្តកំពត ។
សូមជម្រាបជូនថា មានហេតុការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលបុរសជនជាតិចិនម្នាក់ បានសម្លា.ប់នារីជនជាតិខ្មែរម្នាក់ជាសង្សារ ដែលនារីរងគ្រោះមានមុខរបរ បុគ្គលិកអនឡាញ រួចយកស.ពទៅកប់នៅក្នុងដីឡូត៌មួយកន្លែង ទាំងអាក្រាតកាយ និងចងស្លាបសេក ថែមទៀតផង ។
ហេតុការភ្ញាក់ផ្អើលនោះ បានកើតឡើងក្រោយពេលរកឃើញសាកស.ពនារីរងគ្រោះ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ នៅក្នុងដីឡូត៌មួយកន្លែង ស្ថិតនៅជាប់ផ្លូវ៦០ម៉ែត្រ ក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយពេលកើតហេតុ ជនសង្ស័យដែលជាជនជាតិចិនម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ប៉ុន្តែនគរបាលពុំទាន់បញ្ចេញអត្តសញ្ញាណ ឲ្យដឹងនៅឡើយទេ ព្រោះកំពុងស៊ើបអង្កេតបន្តតាមនិតិវិធី ។ ដោយឡែកនារីរងគ្រោះមានឈ្មោះ ហេង សៀវលី អាយុ១៨ឆ្នាំ មុខរបរ បុគ្គលិកអនឡាញ ។
មន្ត្រីនគរបាល ពុំទាន់បញ្ជាក់ប្រាប់ថា អំពើឃា.តកម្មដ៏ព្រៃផ្សៃនេះ កើតឡើងនៅពេលណា និងទីកន្លែងណាច្បាស់លាស់នៅឡើយទេ គ្រាន់តែប្រាប់ខ្លះៗថា ក្រោយពីបែកធ្លាយរឿងឃា.តកម្មនោះហើយ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ខាងលើ ។ បន្ទាប់មក បានធ្វើការសាកសួរ រកទីតាំងកន្លែងកប់សាកស.ពនារីរងគ្រោះ ហើយជនសង្ស័យក៏បានប្រាប់ឲ្យដឹង ទើបកម្លាំងនគរបាល នាំជនសង្ស័យរូបនោះ ទៅសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ចុះទៅជីកកាយរកសាកស.ពនារីរងគ្រោះនៅក្នុងដីឡូត៌មួយកន្លែង ស្ថតនៅជាប់ផ្លូវ៦០ម៉ែត្រ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយពិតជាបានឃើញស.ពមែន ។
បន្ទាប់មក នគរបាលបានគាស់យកសាកស.ពនារីរងគ្រោះចេញពីក្នុងរណ្ដៅខ្សាច់ ហើយកម្លាំងនគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានចុះទៅពិនិត្យកោសល្យវិច័យផងដែរ ។
ចំណែកជនសង្ស័យ កំពុងត្រូវបាននគរបាលធ្វើការសាកសួរបន្ត និងស្រាវជ្រាវ ដើម្បីឈានដល់ការតាមចាប់ខ្លួនបក្ខពួកដែលជាអ្នករួមគំនិតនៅក្នុងអំពើឃា.តកម្មឃាតកម្មនេះបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង