អភិបាលខេត្តពោធិ៍សាត់ ប្រគល់ផ្ទះថ្មី១ខ្នង ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនគ្រួសាររងគ្រោះ ដែលជួបឧបទវហេតុជាន់មីន ដាច់ជើងស្តាំងម្ខាង និងពិការភ្នែកទាំង២ នៅឃុំថ្មដា ស្រុកវាលវែង
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ បានប្រគល់ផ្ទះថ្មី១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះគ្រួសាររងគ្រោះ ដែលជួបឧបទវហេតុជាន់មីន បន្សល់ពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះដាច់ជើងស្តាំងម្ខាង និងពិការភ្នែកទាំង២ ដើម្បីឱ្យពួកគាត់ផ្លាស់ប្តូរទីលំនៅ ពីភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ឱ្យមករស់នៅទីតាំងថ្មី ក្បែរទីប្រជុំជន ស្ថិតក្នុងភូមិបឹងយារ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ពិធីនេះបានការចូលរួមពី លោក ហៀម ឃួន អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អភិបាលស្រុកកណ្តៀង អភិបាលស្រុកវាលវែង សមាគមនារីខេត្ត ក្រុមកាយឫទ្ធិនារីខេត្ត និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។
គួររំឮកផងដែរថា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៩ព្រឹក អភិបាលស្រុកកណ្តៀង ស្រុកវាលវែង និងអាជ្ញាធរមូលដ្ឋាន នារសៀលថ្ងៃទី១ ខែមិនា ឆ្នាំ២០២៥ លោកជំទាវ អាំង សុជាតា ជនរងគ្រោះ ស៊ុំ សុខប៊ន ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរកសិករ បានចេញទៅកាច់ស្មៅអំបោស ត្រង់ចំណុចអូរកងឈ្លប ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ក៏ជាន់មីនបន្សល់ពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះដាច់ជើងខាងស្តាំម្ខាង និងពិការភ្នែកទាំង២ បញ្ជូនទៅសង្គ្រោះបន្ទាន់ រហូតជាសះស្បើយ រួចផុតពីសេចក្តីស្លាប់ ពោលគឺគ្រាន់តែធ្លាក់ខ្លួនពិការប៉ុណ្ណោះ។ ក្រោយពីទទួលបានដំណឹងដ៏សង្វែគនេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន L.Y.P គ្រុប តាមរយៈឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បាននាំយកថវិកាជួយឧបត្ថម្ភ ចំនួន៥០លានរៀល ជូនដល់គ្រួសារជនរងគ្រោះ ព្រមទាំងមានសប្បុរសជនដ៏ទៃផ្សេងទៀត បន្តផ្តល់ជូនជាហូរហែរផងដែរ ៕