សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រុមអ្នកចម្រៀងរ៉េបមិនចាំបាច់ថារ៉េប ទាល់តែជេរដូចអាមេរិកបានល្បីនោះទេ រក្សាភាពថ្លៃថ្នូរគោរពគ្នា ក៏ល្បីដែរ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា ក្រុមអ្នកចម្រៀងរ៉េបមិនចាំបាច់ថា រ៉េប ទាល់តែជេរដូចអាមេរិក បានល្បីនោះទេ រក្សាភាពថ្លៃថ្នូរគោរពគ្នាក៏ល្បីដែរ។
ក្នុងឱកាសអញ្ជើញជាអធីបតីភាពក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៧ និងសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលសន្និបាតទីក្រុងកោះពេជ្យ សម្តេចធិបតីបន្ដថា ក្រុមអ្នកចម្រៀងរ៉េប ក៏ត្រូវរួមគ្នាថែរក្សាអត្តសញ្ញារបស់ជាតិខ្មែរ ហើយត្រូវអភិវឌ្ឍតាមបែបបទខ្មែរ ។
ជាមួយគ្នានេះសម្ដេចធិបតីសង្ឃឹមថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងជួយណែនាំដល់អ្នកចម្រៀងរ៉េប ហើយកុំរំពឹងទៅលើតែក្រសួងស្ថាប័នគឺត្រូវរួមគ្នា៕