ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ មានសោភ័ណ្ឌភាព សម្រួលការធ្វើដំណើរ ចូលរួមជំរុញការអភិវឌ្ឍកាន់តែប្រសើរ

ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ មានទីតាំងស្ថិតលើផ្លូវជាតិលេខ២១ ត្រង់គីឡូម៉ែត្រលេខ ៥៨+២០០ ភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ភ្ជាប់ត្រើយខាងលិចទន្លេបាសាក់ ឆ្លងទៅផ្លូវជាតិលេខ១១០ មានប្រវែង ៤១៥ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ។

ស្ពាននេះបាននឹងកំពុងផ្ដល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ រួមទាំងតភ្ជាប់ទំនាក់ទំនង និងសម្រួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និង ត្រើយខាងលិចទន្លេបាសាក់ឱ្យបានងាយស្រួល និងឆាប់រហ័ស៕

អត្ថបទដែលជាប់ទាក់ទង