ជនស..ង្ស័យម្នាក់ ធ្វើសកម្មភាពលួ..ចម៉ូតូនិងទូរស័ព្ទរបស់ជនរងគ្រោះ គេចខ្លួនរយៈពេល៣ថ្ងៃ លុះពេលម្ចាស់តាមរកឃើញនៅតាមផ្លូវ ស្រាប់តែជនសង្ស័យភ័យស្លន់ស្លោបានរត់គេចចូលទៅក្នុងប្រឡាយលូទឹកស្អុយបាត់ស្រមោល

ភ្នំពេញ ៖ ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ចំនុចស្ពានដែកចំការដូង ផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា ម៉ូតូរបស់គាត់ម៉ាកហុងដាស្តុបពី ស៊េរីឆ្នាំ២០២០ និងទូរស័ព្ទម៉ាក iphone១១ មួយគ្រឿង ត្រូវបានជនសង្ស័យលួចចេញពីម្តុំលូប្រាំ ក្នុងខណ្ឌមានជ័យ រយៈពេល៣ថ្ងៃមកហើយ ។ បន្ទាប់ពីបាត់ម៉ូតូ និងទូរស័ព្ទរួចមក ពួកគាត់ជាម្ចាស់របស់ ក៏បានទៅដាក់ពាក្យបណ្ដឹងរួចរាល់ហើយដែរ ពួកគាត់ស្គាល់ភិនភាគជនសង្ស័យផងដែរ ។ លុះមកដល់វេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៥ ពួកគាត់ក៏ប្រទះឃើញជនសង្ស័យដើរនៅម្តុំផ្លូវ៣៧១ ក៏បានជិះម៉ូតូដេញតាម ធ្វើអោយជនសង្ស័យភ័យស្លន់ស្លោ ក៏លោតទំលាក់ខ្លួនពីលើស្ពានដែកចំការដូង ចូលទៅក្នុងប្រឡាយលូទឹកស្អុយតែម្ដង ។ ពេលនោះពួកគាត់ជាជនរងគ្រោះ បានចេញដេញតាមដែរ តែតាមមិនទាន់ ព្រោះជនសង្ស័យបានរត់ចូលតាមលូបាត់ស្រមោលតែម្តង ។
ក្រោយកើតហេតុ មិនមានសមត្ថកិច្ចណាចូលទៅតាមនោះទេ ប្រជាពលរដ្ឋក៏ដូចជាជនរងគ្រោះជាម្ចាស់របស់ ក៏សំរេចបំបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង