បង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ៤នាក់

ខេត្តកំពង់ចាម÷កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ បានបើកប្របត្តិការបង្រ្កាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ឈានទៅឃាត់ខ្លួនជនសង្ស័យបាន ៤នាក់ និងរឹបអូសវត្ថុតាងមួយចំនួន នៅចំណុចភូមិទី០៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
មន្ត្រីកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា នៅវេលាម៉ោង ១០ និង ៥០ នាទីថ្ងៃកើតហេតុ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម ចុះបង្រ្កាបករណីជួញដូរ ដោយខុស ច្បាប់នូវសារធាតុញៀន ចំណុចភូមិទី០៧ សង្កាត់កំពង់ចាម ក្រុង-ខេត្តកំពង់ចាម ជាលទ្ធផល កម្លាំងសមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យបាន ០៤នាក់។
មន្ត្រីដដែលបានឲ្យដឹងទៀតថាក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរឹបអូសវត្ថុតាងមានដូចជា ម្សៅក្រាម
ពណ៌សថ្លា សង្ស័យថ្នាំញៀន ០៣កញ្ចប់ទម្ងន់០.៩៦ ក្រាម ថ្លឹងទាំងសំបកថង់ -ទូរស័ព្ទដៃចំនួន ០៤គ្រឿង (ម៉ាក អូប៉ូ០២ ម៉ាកអាយហ្វូន០១ ម៉ាកវីវូ០១) -ម៉ូតូម៉ាក សង់សេ ១២៥ ពណ៍ខ្មៅ ស្លាកលេខ ស្ទឹងត្រែង 1D-7782 ផលិតឆ្នាំ២០២៣ ០១ គ្រឿង -ឧបករណ៍ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ។
ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកបញ្ជា ការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តចាត់ការតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង