ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាព នៃការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត របស់ការងារចង្កោមទី៣
ភ្នំពេញ៖ នាថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានការងារចង្កោមទី៣ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យមើលទីតាំង និងដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាព នៃការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត របស់ការងារចង្កោមទី៣ នៅសណ្ឋាគារ សុខាសៀមរាប ៕