ស្ត្រីម្នាក់ បានបាត់បង់ជីវិត និងម្នាក់ទៀតបានរងរបួសធ្ង..ន់ ខណៈបើកម៉ូតូមិនប្រុងប្រយ័ត្ន បណ្ដាលឱ្យរថយន្តបុកពេញទំហឹង នៅម្ដុំឃុំសសរស្តម្ភ ស្រុកពួក កើតមានញឹកញាប់ណាស់
ខេត្តសៀមរាប៖ ស្ត្រីវ័យចំណាស់ម្នាក់បានបាត់បង់ជីវិតនិងម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ ខណៈបើកម៉ូតូមិនប្រុងប្រយ័ត្នបណ្ដាលឱ្យរថយន្តបុកពេញទំហឹង។
នៅរសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ០៦ ត្រង់ចំណុចមុខមណ្ឌលសុខភាព ឃុំសសរស្តម្ភ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤២.៣៤៣ ភូមិគោកព្នៅ ឃុំសសរស្តម្ភ ស្រុកពួក។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តនិងម៉ូតូរថយន្តម៉ាក HYUNDAI E-MIGHTY ពណ៌ស ឆ្នាំផលិតឆ្នាំ ២០០៧ ពាក់ផ្លាកលេខ បាត់ដំបង 3A-4768 ប្រភេទដឹកទំនិញធុនធ្ងន់ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុបានចុះរត់គេចខ្លួនបាត់ បើកបរទិសដៅពីលិចទៅកើត បានបុកម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅផលិត២០០៥ពាក់ផ្លាកលេខ ប-មានជ័យ 1A-6397 បើកបរដោយឈ្មោះ ភី ម៉ៅ ភេទស្រី អាយុ ៧០ឆ្នាំនៅភូមិគោកកណ្តាល ឃុំសសរស្តម្ភ ស្រុកពួក (គ្មានមួកសុវត្ថិភាព) ដឹកមនុស្ស១នាក់ឈ្មោះ ភោក យ៉ម ភេទស្រី អាយុ៧០ឆ្នាំ នៅភូមិ ឃុំ ជាមួយគ្នា (គ្មានមួកសុវត្ថិភាព) បើកបរទិសដៅពីលិចទៅកើតហើយបត់ឆ្វេងទៅទិសខាងជើង។
ករណីនេះបណ្ដាលឲ្យស្លាប់មនុស្សឈ្មោះ ភី ម៉ៅ (អ្នកបើកបរម៉ូតូ)
-របួសធ្ងន់មនុស្ស ឈ្មោះភោក យ៉ម (អ្នករួមដំណើរជាមួយម៉ូតូ)។
ខូចខាត:ម៉ូតូ១គ្រឿងធ្ងន់ និងរថយន្ត០១គ្រឿងស្រាល។ បើតាមសមត្ថកិច្ចសន្និដ្ឋានថា មូលហេតុអាចអ្នកបើកបរម៉ូតូបើកបរបត់ឆ្វេង មិនប្រយ័ត្នរថយន្តបើកបរក្នុងល្បឿនលឿន៕