យុវជនម្នាក់បានស្លា..ប់ ហេតុការណ៌គ្រោះថ្នាក់ចរាចណ៌ ក្រោយពីបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកអង្គបូរី…

ខេត្តតាកែវ ៖ នៅយប់ ថ្ងៃទី០៩ខែមិនាឆ្នាំ២០២៥ មានហេតុការណ៌គ្រោះថ្នាកចរាចណ៌បណ្ដាយឲ្យយុវជនម្នាក់បានស្លាប់ក្រោយពីបញ្ចូនមកដល់មន្ទីរពេទ្យបង្អែកស្រុកអង្គបូរី ហេតុការណ៌នេះបានកើតឡេីងនៅតាមបណ្ដោយផ្លូវ 1 TK1 ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥និង១៦ ស្ថិតនៅភូមិទួលសាំង ខ ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ។

យុវជនដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ស្រី តុលា ភេទប្រុសអាយុ២២ឆ្នាំ ស្លាប់ រស់នៅក្នុងភូមិទួលសាំង ក ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ រួមដំណើរជាមួយស្ត្រីដែលត្រូវជាសង្សារមានឈ្មោះ អាន ធារី ភេទស្រី អាយុ១៩ឆ្នាំ រងរបួសស្រាល មានទីលំនៅភូមិអង្គ ឃុំព្រែកផ្ទោល ស្រុកអង្គបូរី ខេត្តតាកែវ អ្នកទាំង២ជិៈម៉ូតូ ម៉ាកហុងដាប៊ិត ពណ៌ស ពាក់ផ្លាក់លេខ 1KX-1557 បើកបរដោយ ឈ្មោះ ស្រី តុលា ពីជើងទៅត្បូង ប៊ុកបង្កាន់ដៃស្ពាន មិនពាក់មួកសុវត្ថិភាព។
បើតាមប្រភពពីបងប្អូនប្រជាពលរដ្ធបានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូ
ចេញពីកម្មពិធីមង្គលការមួយក្នុងភូមិរបស់ខ្លួន រួមទាំងមិត្តភ័ក្រ ជិះម៉ូតូមួយគ្រឿងផ្សេងគ្នាទៀតមានគ្នា២នាក់ បំណងគោលដៅតែមួយ ជូនសង្សាទៅផ្ទះ លុះប្រហែល១ម៉ោងក្រោយមកស្រាប់តែលឺដំណឹងថាជនរងគ្រោះបានបុកបង្គោលដៃស្ពានរងបួសធ្ងន់ បានអ្នករួមដំណើររាយការណ៌ទៅសមត្ថកិច្ច និង ឡានពេទ្យបង្អែកស្រុក ក៏បានចុះមកទីតាំងកើតហេតុ ៕

អត្ថបទដែលជាប់ទាក់ទង