ក្រោយមានការផ្សព្វផ្សាយព័ត៌មានតាមផេកហ្វេសប៊ុក ឈ្មោះ «កឹម សុភេន កូនអ្នកស្វាយរៀង» ដែលមានខ្លឹមសារថា….

ក្រោយមានការផ្សព្វផ្សាយព័ត៌មានតាមផេកហ្វេសប៊ុកឈ្មោះ «កឹម សុភេន កូនអ្នកស្វាយរៀង» ដែលមានខ្លឹមសារថាមានក្មេងស្ទាវចូលកា ..;ប់.មនុស្សដល់ក្នុងផ្ទះហើយតេទូរស័ព្ទលេខ (ហតឡាញ) សមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ប៉ុន្តែមិនលើក។

ចំពោះករណីនេះក្រោយពីកើតហេតុភ្លាមសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រួមនិងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ។ ដោយករណីនេះជាការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ (វ៉ៃបែកកញ្ចក់រថយន្តបណ្តាលឱ្យអ្នកបើករថយន្ត០១នាក់បែកកញ្ចក់ត្រូវរងរបួសស្រាល) មូលហេតុជនរងគ្រោះបានបើករថយន្តស៊ីផ្លេជាច្រើនដងដាក់ក្មេងរើសអេតចាយមានគ្នាប្រមាណ៤ទៅ៥នាក់អង្គុយ និងឈរលើផ្លូវខាងមុខស្តង់ទិញអេតចាយនាំឱ្យក្រុមក្មេងរើសអេតចាយខឹងក៏តាមវ៉ៃកញ្ចក់រថយន្តជនរងគ្រោះបណ្តាលបែកកញ្ចក់បណ្តាលឱ្យរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៦:២០នាទីព្រឹក នៅចំណុចភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ក្រុមជនសង្ស័យក្រោយបង្កហេតុបានរត់គេចខ្លួនភ្លាមៗ មុនពេលដែលសមត្ថកិច្ចទៅដល់។
បន្ទាប់មកសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ភី គង់នីត ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរ បើកបររថយន្តតាក់ស៊ី ទីលំនៅបន្ទប់ជួល ភូមិតាងួន២ សង្កាត់កាកាបទី១។ សម្ភារខូចខាតកញ្ចក់រថយន្តចំហៀង១ផ្ទាំង និងរបួសស្នាមឆូតចង្កេះខាងស្តាំ។
សមត្ថកិច្ចកំពុងស្រាវជ្រាវស៊ើបអង្កេត ដើម្បីចាប់ជនបង្កយកមកចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង