បង្ក្រាបក្មេ..ងទំនើង និងរក្សាទុកអាវុធ(ដាវកែច្នៃ)ខុសច្បាប់
ខេត្តកំពង់ស្ពឺ ÷នៅថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៥ មានអាជីវក ការ៉ាសាំង ស្ថិតនៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរាយការណ៍ថាៈ មានក្មេងចំនួន០៣នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកសង់C125ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ1KU-5917 បានចូលចាក់សាំងហើយបានធ្លាក់ដាវ០១ដើមចេញពីចេញពីកែបម៉ូតូ ពេលចាក់សាំងរួច បានរើសដាវដាក់ក្នុងកែបម៉ូតូរួចជិះទៅទិសខាងត្បូង។
ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញ និង ប៉ុស្តិ៍ឡើងស្ទាក់ ឃាត់បានក្មេងម្នាក់ជិះម៉ូតូមានភិនភាគខាងលើ ឈ្មោះ ហាំម៉ាត់ ស៉ីណាល់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួចនៅចំណុចទំនប់ក្រាំងប្រស្រុក ស្ថិតក្នុងភូមិក្រាំងប្រស្រុក ឃុំគីរីវន្ដ ស្រុកភ្នំស្រួច យកមកសាកសួរបានឆ្លើយសារភាពថា រូបខ្លួន និងបក្ខពួកចំនួនពីរនាក់ទៀត
១-ឈ្មោះ ត្រា ភេទប្រុស អាយុ២០ឆ្នាំ ជាម្ចាស់ម៉ូតូ និង ម្ចាស់ដាវកែច្នៃ មិនស្គាល់ភូមិ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
២-មិនស្គាល់ឈ្មោះ ភេទស្រី (ទាំងពីរនាក់គេចខ្លួន) ចំពោះឈ្មោះហាំម៉ាត់ ស៊ីណាល់ និង វត្ថុ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ៕