ប្រសាសន៍សំខាន់ៗរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មការិនី នៅទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ

(ភ្នំពេញ)៖ ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ។
រោងចក្រកាត់ដេរម៉ាវ៉ល ជារោងចក្ររោងចក្រកាត់ដេរសម្លៀកបំពាក់ និងខោអាវកីឡាដ៏ធំមួយនៅកម្ពុជា បើកដំណើរការកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។ រោងចក្រនេះមានចំនួន៣៣អគារ ហើយកាត់ដេរសម្លៀកបំពាក់ និងខោអាវកីឡាម៉ាកល្បីៗមានដូចជា NIKE PUMA LULULEMON RALPH LAUREN និង ADIDAS ជាដើម។ សម្លៀកបំពាក់ និងខោអាវកីឡា ដែលផលិតពីរោងចក្រនេះ ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុបជាដើម។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មការិនី នៅទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត មានសេចក្តីរីករាយ ដោយបានជួបសំណេះសំណាលជាមួយបងប្អូនក្មួយៗកម្មករ ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានទារកដ្ឋាននេះនៅរោងចក្រ បានជួយច្រើនដល់បងប្អូនកម្មការិនីច្រើន ទាំងការថែទាំ និងកាត់បន្ថយការចំណាយរបស់ប្អូនស្រីកម្មការិនី។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បណ្ណ ប.ស.ស មានអត្ថប្រយោជន៍ច្រើនដល់បងប្អូនកម្មករ ទាំងពេលមានជំងឺ និងមានគ្រោះថ្នាក់អ្វីក៏ដោយ គឺប.ស.ស ជាអ្នករ៉ាប់រងទាំងអស់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់មានកូន គឺជានយោបាយរបស់សម្តេចតេជោ ហើយបន្តរហូតដល់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ គឺជានយោបាយដ៏ល្អជួយដល់ស្រ្តីរបស់យើង។
* ឆ្លើយតបនឹងសំណួររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត, ប្អូនស្រីកម្មការិនី បានថ្លែងថា ការប្រើប្រាស់ បណ្ណ ប.ស.ស មានភាពងាយស្រួល និងសេវាសុខាភិបាល នៅតាមបណ្តាមណ្ឌលសុខភាព មានភាពល្អប្រសើរ បើទោះបីកាន់បណ្ណ បសស ក៏ដោយ គ្រូពេទ្យមានភាពរួសរ៉ាយរាក់ទង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងស្នើឲ្យក្រសួងការងារ និងក្រសួងសុខាភិបាល បន្តពិនិត្យតាមដានការងារដែលបានដាក់ចេញទាំង បសស និងសេវាកម្មសុខាភិបាល នៅតាមមូលដ្ឋានមណ្ឌលសុខភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបន្តគោលនយោបាយអត្ថប្រយោជន៍ដល់ស្រ្តីមានផ្ទៃពោះ និងមានកូនរហូតដល់២ឆ្នាំ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសំេណះសំណាលនៅវេលាម៉ោង ៩៖១៧នាទីនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ៕

អត្ថបទដែលជាប់ទាក់ទង