ឯកឧត្តម មាន ចាន់យ៉ាដា ៖ វិស័យពុទ្ធចក្រតែងតែផ្សារភ្ជាប់ជាមួយនិងអាណាចក្រដែលពលរដ្ឋអ្នកប្រតិបត្តិពុទ្ធសាសនាគ្រប់រូបមិនអាចខ្វះបាន

ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា វិស័យពុទ្ធចក្រតែងតែផ្សារភ្ជាប់ជាមួយនឹងអាណាចក្រដែលពលរដ្ឋអ្នកប្រតិបត្តិពុទ្ធសាសនាគ្រប់រូបក្នុងប្រទេសកម្ពុជាមិនអាចខ្វះបាន។
ឯកឧត្តម មាន ចាន់យ៉ាដា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញរួមជាមួយ ឯកឧត្ដម សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ដ ចូលរួមពិធីកាត់ខ្សែបូសម្ពោធឆ្លងព្រះវិហារថ្មី វត្តប្រិយ៍មង្គលារាម (ហៅវត្តបន្សាយរាក់) ស្ថិតនៅភូមិបន្សាយរាក់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។
ពីធីនេះមានព្រះសង្ឃចូលរួមចំនួន ១៥០អង្គ និងអ្នកចូលរួមសរុបចំនួន១២០២នាក់៕

អត្ថបទដែលជាប់ទាក់ទង