នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉ននាយទាហានគ្រប់គ្រងកងអនុសេនាតូច កង អនុសេនាធំ ដល់កងការពារព្រំដែន

ខេត្តកំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ននាយ ទាហានគ្រប់គ្រងកងអនុសេនាតូច កងអនុសេនាធំ ដល់កងការពារព្រំដែន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក (ពេជ្រនិល) ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានគូសបញ្ជាក់ពីតួនាទី ភារកិច្ច និងសារៈសំខាន់ថ្នាក់កងអនុសេនាតូច កងអនុសេនាធំ និងតួនាទីភារកិច្ចកងការពារព្រំដែននៅក្នុងពេលអនុវត្តន័ការងារ ជាមូលដ្ឋានចាំបាច់បំផុតក្នុងការដឹកនាំបញ្ជា ការពារអធិបតេយ្យ បូរណភាទឹកដី ជាតិមាតុភូមិ ទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់ និងមានទំនាក់ល្អជាមួយបណ្តាប្រទេសភូមិផងរបងជាប់ជាមួយ ធ្វើឲ្យតំបន់ព្រំដែនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានគូសបញ្ជាក់អំពីការទាមទាឲ្យប្អូនៗនិងក្មួយៗទាំងអស់ត្រូវយកចិត្តដាក់ និងប្រកាន់ភ្ជាប់រាល់បទបញ្ជាថ្នាក់លើប្រគល់ជូន បំពេញ ភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង