មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នាថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ (សិទ្ធ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប )។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន.អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង.ស្រុក ប្រធានស្នាក់ការ និងគ្រួសារអាវុធហត្ថផងដែរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានឧបត្ថម្ភដល់អាវុធហត្ថនារី ៧នាក់ និងចុងភៅ ១នាក់ សរុប ៨នាក់ ក្នុងម្នាក់ សំពត់ ១ កន្សែង ១ធំ ផ្កា ១បាច់ និងថវិកា ១០០,០០០រៀល ដោយឡែកគ្រួសារអាវុធហត្ថ ក្នុងម្នាក់ ផ្កា ១បាច់ សរុបថវិកា ២.២៩៦.០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង