ក្រុមអ្នកប្រេីប្រាស់ម៉ូតូ បំពាក់ដោយឧបករណ៍កែច្នៃ មានរហ្សនាមក្រុមរោករ៉ាក និងក្រុម pink pink ត្រូវបានសមត្ថកិច្ចនាំមកស្នងការដ្ឋានដើម្បីអប់រំណែនាំ

ភ្នំពេញ៖ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ដូចអនុសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាឱ្យផែនការងារនគរបាលព្រហ្មទ័ណ្ឌនិងនគរបាលក្រុងបាត់ដំបង ធ្វេីការប្រមូលនាំយកអ្នកជិះម៉ូតូដោយមានការកែច្នៃនូវឧបករណ៍ខុសលក្ខណៈបច្ចេកទ្ទេសក្នុងក្រុងបាត់ដំបងចំនួន០២ក្រុម ដែលមានការចាត់តាំង ហេីយកំពុងមានសកម្មភាពនៅក្នុងបរិវេណព្រលានយន្តហោះវាលបែកចាន ក្រុងបាត់ដំបងនារាត្រីថ្ងៃទី៩ខែ មីនាឆ្នាំ២០២៥ ។
ការនាំមកសាកសួរនេះមានចំនួន ២២នាក់ម៉ូតូ១៨គ្រឿងក្នុងនោះគឺ៖
-ក្រុមទី០១ មានរហ្សនាមថា ក្រុមរោករ៉ាក មានចំនួន ១២ នាក់
-ក្រុមទី០២មានរហ្សនាមថាក្រុម pink pink មានចំនួន ០៥ នាក់ ចំណែក ០៥ នាក់ ទៀតគឺមិនទាន់មានក្រុមនៅឡេីយទេ។
ការសាកសួរអំពេីទង្វេីនេះពួកគេបានឆ្លេីយថា ការកែច្នៃតាមអំពេីចិត្តបែបនេះគឺជាការរៀបចំប្រមូលគ្នាជាក្រុម ថតរូបភាពជាវីដេអូដាក់សម្លេងភ្លេងកាចៗ បង្ហោះក្នុងហ្វេសប៊ុកឬTikTok ដេីម្បីបានការចូលមេីលច្រេីនហេីយទាក់ទាញអ្នកផ្សេងទៀតឱ្យធ្វេីដូចខ្លួន។
ជាការកត់សម្គាល់នាពេលកន្លងមកមានទិដ្ឋភាពបែបនេះ បានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកនិងTikTok ដោយការតាំងបង្ហាញជាក្រុម ឬបេីកបរជាក្រុម ដោយសម្លេងម៉ូតូលឺខ្លាំងៗនិងភ្លេីងបំភ្លឺឆ្វេចឆ្វាច និងពេលខ្លះបានបង្កទៅជាភាពអណាធិបតេយ្យនៅក្នុងទីក្រុងទៀតផង។
មានករណីខ្លះក៏បង្ហាញនូវភាពឌឺដងដាក់គ្នាទៅក្រុមផ្សេងឬផ្តាំផ្ញេីទៅក្រុមផ្សេងតាមរយៈទិដ្ឋភាពនេះ ដែលមហាជនក្នុងបណ្តាញសង្គមមានការបារម្ភថានឹងអាចបង្កជាជម្លោះក្នុងពេលណាមួយជាក់ជាមិនខានហេីយករណីនេះក៏បានរំខានរួចហេីយដល់ការកំសាន្តសប្បាយនិងការធ្វេីលំហាត់ប្រាណពីប្រជាពលរដ្ឋតាមដងផ្លូវ។
សូមយុវជនទាំងឡាយបញ្ឈប់នូវសកម្មភាពកែច្នៃខុសលក្ខណៈបច្ចេកទ្ទេសបែបនេះបន្តទៀត ហេីយសមត្ថកិច្ចនៅតែបន្តអនុវត្តវិធានការប្រមូលមកអប់រំណែនាំនិងឱ្យដោះចេញនូវឧបករណ៍ទាំងនេះទាំងនៅក្រុងបាត់ដំបងនិងស្រុកផ្សេងទៀតទូទាំងខេត្តករណីនៅតែបន្តប្រព្រឹត្តិនោះសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង