សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រេីកណ្ដាប់ដៃដែកបង្ក្រាបមន្ត្រីពុករលួយ !

រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអនុវត្តន៍ដោយម៉ឺងម៉ាត់ចំពោះ មន្ត្រី អសកម្ម ឬ មន្ត្រីពុករលួយ ទាំងឡាយណា ដែលបានធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសប៉ះពាល់ដល់ប្រយោជន៍ជាតិ និងប្រជាជន ។

ជាក់ស្តែងមន្ត្រីជាន់ខ្ពស់មួយចំនួនត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាអោយ អង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវចាប់ឃាត់ខ្លួន ដើម្បីចាត់ការតាមច្បាប់ដោយគ្មានលេីកលែង ។ ក្នុងនោះមានលោកដួង ដារ៉ា អតីតរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក មួង ឃីម ទីប្រឹក្សាក្រសួងយុត្តិធម៌ លោក ខេង យ័ន្ត អភិបាលក្រុងកែប លោក កន សុខកាយ អភិបាល ស្រុកល្វាឯម លោក លី សាម៉េត និង លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ ។ ល ។ បច្ចុប្បន្នមន្ត្រីទាំងនេះកំពុងជាប់ពន្ធនាគារ រង់ចាំថ្ងៃកាត់ទោសតែប៉ុណ្ណោះ ។
ចំណាត់ការជាបន្តបន្ទាប់របស់ សម្ដេចធិបតីហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ទទួលបានការសាទរយ៉ាងខ្លាំងក្លា ពីប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស ។ ជាពិសេសសកម្មភាពបង្ក្រាបមន្ត្រីពុករលួយរបស់រាជរដ្ឋាភិបាល ជាសារមួយប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលតែងតែរិះគន់រាជរដ្ឋាភិបាលថាមិនយកចិត្តទុកដាក់បង្ក្រាបមន្ត្រីពុករលួយ ។
អាណត្តិនេះហេីយ សូមអស់លោកមន្រ្តីមួយចំនួន ដែលកំពុងដើរផ្លូវខុស សូមប្រញាប់ប្រញាល់កែខ្លួន កុំអោយមានវាសនាដូចមន្ត្រីមួយចំនួនខាងលេី ។ សម្ដេចប្រមុខរាជរដ្ឋាភិបាល នឹងមិនអត់ឱនអោយមន្រ្តីរូបណា ធ្វើអោយប៉ះពាល់ដល់គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលបានឡេីយ ៕

អត្ថបទដែលជាប់ទាក់ទង