អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធី បើកការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើស ជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០២៤-២០២៥

(ព្រៃវែង)៖ នៅថ្ងៃទី ១០ ខែមិនា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតី បើកការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើស ជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០២៤-២០២៥ នៅទីលានកីឡាបាល់ទះសាលាខេត្តព្រៃវែង។
ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងមានប្រសាសន៍ថា វិស័យកីឡា ជាវិស័យមួយកំពុងពេញនិយម ដែលរួមចំណែកទាក់ទាញទេសចរណ៍ ជួយជំរុញ កំណើនសេដ្ឋកិច្ចនិងជីវភាពជូនប្រជាជនក្នុងខេត្ត ព្រមទាំងផ្តល់ទស្សនីយ៍ភាពពេលប្រកួតម្តងៗដើម្បីទស្សនាកំសាន្ត និងទាក់ទាញការចូលរួមលេងកីឡាដើម្បីសុខភា មិត្តភាសាមគ្គីភាព រួមចំណែកបញ្ចៀសបាននូវអំពើអវិជ្ជមានផ្សេងៗ ក្នុងសង្គម។
ឯកឧត្ដម អភិបាលខេត្ត បន្តថា “កីឡារស់នៅក្នុងសន្តិភាព” ដែលកំពុងពេញនិយមនៅក្នុងសង្គមជាតិយើងសព្វថ្ងៃនេះក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបាននូវសុខសន្តិភាព និងស្ថិរភាព នយោបាយពេញបរិបូរណ៍ ឈរលើមូលដ្ឋានដ៏រឹងមាំនេះហើយ យើងបានអភិវឌ្ឍន៍ប្រទេសបានរីកចម្រើនឥតឈប់ឈរ លើគ្រប់វិស័យ ជីវភាព និងការរស់នៅ របស់ពលរដ្ឋ កាន់តែរីកចម្រើន និងស៊ីវីល័យ ទំនើប ឈានឡើងជាលំដាប់ ជាមួយនេះវិស័យកីឡាគឺជាចំណែកមួយនៃជីវិតទំនើបរបស់មនុស្សជឿនលឿន ប្រជាជនយ៉ាងច្រើនលើសលប់ បាន ចូលរួមហាត់ប្រាណនិងលេងកីឡា ដើម្បីសុខភាព និងមិត្តភាព និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ដែលបានរៀបចំនានា។
ឯកឧត្ដម អភិបាលខេត្ត បន្ថែមថា ដើម្បីឆ្លើយតបបានទៅនឹងការកសាងធនធានមនុស្សប្រកបដោយគុណភាព និង ប្រសិទ្ធភាពខ្ពស់ ស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុវិស័យអប់រំកាយ និងកីឡាក៏បានរួមចំណែកយ៉ាង សកម្ម ក្នុងគោលបំណងឆ្ពោះទៅឱ្យយុវជនចេះស្រឡាញ់ការងារចូល ចិត្តលេងកីឡា ដើម្បីសុខភាពផ្ទាល់ខ្លួន និង រួមចំណែកជួយអភិវឌ្ឍធនធានមនុស្ស រាជរដ្ឋាភិបាលបានជុំរុញឲ្យមាន បរិស្ថានខ្យល់បរិសុទ្ធ ទីធ្លាបៃតង ទីលាន សម្រាប់ហាត់ប្រាណ និងលេងកីឡា តាមទិសស្លោកក្នុងគោលនយោបាយអប់រំកាយ និងកីឡាបានកំណត់ “យុវ ជនម្នាក់ ត្រូវមានជំនាញកីឡាយ៉ាងតិច មួយប្រភេទប្រចាំជីវិត” ។
ក្នុងនោះលោក ប៉ាវ សុធីរ ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានលើកឡើងថា ការប្រកួត កីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០២៤-២ ក្សា២០២៤-២៥ មានគោលបំណង
ទី១ ជំរុញឲ្យប្អូនៗសិស្សានុសិស្ស អនុវត្តសកម្មភាពអប់រំកាយ និងកីឡាក្នុងម៉ោងសិក្សា និងក្រៅម៉ោងសិក្សា នៅក្នុង គ្រឹះស្ថានសិក្សាដោយសកម្ម
ទី២ ជំរុញសហការ សាមគ្គីភាព មិត្តភាព វាស់ស្ទង់សមត្ថភាព និងដកស្រង់បច្ចេកទេស និងបទពិសោធន៍ពីគ្នាទៅវិញ ទៅមក
ទី៣ ជ្រើសរើសកីឡាករកីឡាការិនី ដែលមានសមត្ថភាព និងទេពកោសល្យចូល រួមប្រកួតថ្នាក់ជាតិ ។ ប្រភេទកីឡា ក្នុងការប្រកួត កីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំថ្នា ២០២៤-២០២៥ នេះមាន ៖ បាល់ទាត់បុរស-នារី បាល់ទះ បុរស-នារី ប៉េតង់បុរស-នារី និងអត្តពលកម្មបុរស-នារី សរុបមានចំនួនកីឡាករកីឡាការិនីចំនួន ១០២ ក្រុម ដែលមានប្រតិភូគ្រូបង្វឹកកីឡាករកីឡាការិនីសរុបចំនួន ១១៧៤ នាក់៕

អត្ថបទដែលជាប់ទាក់ទង