នៅបំផុត ! ឃា..តករដែលជាអតីតជាប្តីដែលសម្លាប់ស្ត្រីជាប្រពន្ធចោលក្នុងដីឡូត៍ បានចង.ក ស..ម្លាប់ខ្លួនឯង នៅឯស្រុកកំណើត ស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍ចុងក្រោយបានឱ្យដឹងថា នៅបំផុត ឃាតករដែលជាអតីតជាប្តីដែលសម្លាប់ស្ត្រីជាប្រពន្ធចោលក្នុងដីឡូត៍ បានចង.កសម្លាប់ខ្លួនឯងនៅឯស្រុកកំណើត ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
សូមរំលឹកថា ឃាតករដែលវាយសម្លាប់ស្ត្រីរងគ្រោះ ហើយដឹកយកទៅទម្លាក់ចោលនៅក្នុងដីឡូត៍មួយកន្លែងនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ គឺជាអតីតប្ដីរបស់ស្ត្រីរងគ្រោះរូបនោះ។ នេះបើតាមការឲ្យដឹងពីសមត្ថកិច្ចបន្ទាប់ពីនារីរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណ។ ឃាតកដៃដល់ដែលវាយសម្លាប់អតីតប្រពន្ធ ឈ្មោះប៊ន សេងហាប់ ភេទប្រុស បានរត់គេចខ្លួនហើយសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីតាមឃាត់ខ្លួន។
ចំណែកស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចឲ្យដឹងថា ឈ្មោះអ៊ុន ស្រីល័ក្ខ អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋានជា អានន្ន ហ្គាដេន មានទីលំនៅផ្ទះលេខ៥៨៩ ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមស្ត្រីឈ្មោះ ផៃ ឆឿនអាយុ៥១ឆ្នាំ ជាម្ដាយបង្កើតជនរងគ្រោះបានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០២២ កូនស្រីបានសែនព្រេន ជាមួយបុរសជាប្ដីឈ្មោះ ប៊ន សេងហាប់ (ឃាតក) ហើយរស់នៅជាមួយគ្នារហូតមានមានកូនស្រីចំនួន១នាក់ ។ នៅអំឡុងឆ្នាំ២០២៤ កូនស្រីបានបែកបាក់គ្នាដោយសាររស់នៅមិនចុះសម្រុង គ្នាហើយប្តីបានចាកចេញពីផ្ទះទៅធ្វើជាអ្នកបើកបរ។
តាមស្ត្រីជាម្ដាយបានឲ្យដឹងទៀតថា កាលពី៤ថ្ងៃ មុនជនសង្ស័យបានមករកកូនស្រីរបស់គាត់(ជនរងគ្រោះ)។លុះនៅវេលារសៀល ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៥ កូនស្រីបានរៀបចំខ្លួនចេញទៅធ្វើការដូចសព្វដង ហើយនៅព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៥ ពុំឃើញត្រឡប់មកផ្ទះវិញ ក៍ទូរស័ព្ទមិនចូលលុះក្រោយមកទើបដឹងថាកូនស្រីស្លាប់។
តាមស្ត្រីឈ្មោះធួន ធួក ជាមេការភោជនីយដ្ឋានដែលធ្វើការជាមួយជនរងគ្រោះបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី០៧,០៨និងខែមិនា ឆ្នាំ២០២៥ ជនរងគ្រោះបានកក់កញ្ចុះឲ្យប្ដីមកផឹកស៊ី២ថ្ងៃជាប់គ្នាហើយពេលកំពុងផឹកស៊ីក៏មានការទាស់សម្ដីគ្នាជាបន្តបន្ទាប់។
តាមស្ត្រីជាមេការបានឲ្យដឹងទៀតថា នៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ ជនរងគ្រោះបានកក់កញ្ចុះឲ្យប្ដីមកផឹកស៊ីម្ដងទៀត, ពេលកំពុងផឹកស៊ីដល់វេលាម៉ោងប្រមាណ១០និង១០នាទីយប់ ជនរងគ្រោះ និងប្ដីបានឈ្លោះប្រកែកគ្នាដោយប្ដីជនរងគ្រោះប្រច័ណ្ឌជនរងគ្រោះ។
ខណៈនោះ បុគ្គលិកហាងនិងរូបនាងក៏បានជួយទៅឃាត់ ។ នៅវេលាម៉ោប្រហែល១១និង៣០នាទី ជនរងគ្រោះបានចេញពីធ្វើការដោយទុកម៉ូតូនៅហាង រួចឡើងជិះម៉ូតូទៅជាមួយប្ដីប្រាប់ថា ទៅផឹកស៊ីបន្តនៅម្ដុំរង្វង់មូលនាងមច្ឆា ។នៅពេលនោះគឺនាងប្រាប់ថា កុំឈ្លោះគ្នាទៀតហើយស្រាប់តែបុរសជាប្ដីនោះបានប្រាប់ថា យកនាងទៅសម្លាប់ចោលហើយវេលាសៀលថ្ងៃទី ១០ ខែមីនាក៏ទទួលដំណឹងថា ជនរងគ្រោះស្លាប់ ។
គួរបញ្ជាក់ថា នៅថ្ងៃទី ១០ខែមីនាឆ្នាំ ២០២៥ ប្រជាពលរដ្ឋដែលធ្វើដំណើរហាត់ប្រាណនៅក្នុងភូមិក៏បានប្រទះឃើញសពស្ត្រីរងគ្រោះដេកស្លាប់នៅក្នុងដីឡូតិ៍ទុកចោលមួយកន្លែងតាមផ្លូវឧកញ៉ាឌីប៊ូ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បន្ទាប់ពីមានការភ្ញាក់ផ្អើលនគរបាលមូលដ្ឋានបានចុះទៅហ៊ុំព័ទ្ធកន្លែងកើតហេតុនិងទាក់ទងទៅមន្ត្រីនគរបាលជំនាញដើម្បីចុះត្រួតពិនិត្យ។នៅកន្លែងកើតហេតុមានរបងថ្មព័ទ្ធជុំវិញ។ តាមការត្រួតពិនិត្យសាកសព នៅក្នុងហោប៉ៅ សំពត់មានក្រវិលកំប៉ុងស្រាបៀរចំនួន៥, កូនសោរម៉ូតូ១កូនសោរដែក២ លុយខ្មែរចំនួន៤៣៥០០រៀល។ សាកសពមានស្នាមជាំភ្នែកទាំងសងខាង,ស្នាមជាំនៅលើផ្ទៃមុខទាំងសខាង។
តាមការត្រួតពិនិត្យសាកសពលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា នារីរងគ្រោះបានស្លាប់ដោយវាយក្បាល និងខ្ទប់ដង្ហើម ដែលជាករណីឃាតកម្ម។ហើយនៅវេលារសៀលក៍ដឹងដំណឹងដល់ក្រុមគ្រួសារហើយនិងមានការបំភ្លឺក៍បែកធ្លាយឃាតករគឺជាអតីតប្ដីរបស់ជនរងគ្រោះតែម្តង៕