ឃា..ត់ខ្លួនជនស..ង្ស័យ ម្នាក់ ករណីគំរាមស..ម្លាប់ និងធ្វើអោយខូចខាតដោយចេតនា
ស្រុកកោះអណ្តែត ៖ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៧ និង ១៥នាទី នៅលើផ្លូវកៅស៊ូខាងជើងភូមិតាបួរចម្ងាយប្រហែល៦០០ម៉ែត្រ ស្ថិតក្នុងភូមិតាបួរឃុំពេជសារស្រុកកោះអណ្តែតខេត្តតាកែវ មានករណីគំរាមសម្លាប់ និងបទធ្វើឲ្យខូចខាតដោយចេតនា បង្កឡើងដោយជនសង្ស័យ ឈ្មោះ ផន ឧសភា និងបក្សពួក។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១១ និង ២០នាទី លោកវរសេនីយ៍ឯក ជា សុផាត អធិការនគរបាលស្រុកកោះអណ្តែត បានដឹកនាំកម្លាំងជំនាញសហកាជាមួយ អធិការដ្ឋាននគរបាលស្រុកគិរីវង់ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផន ឧសភា មានទីលំនៅភូមិពោធិ៍តាម៉ុក ឃុំអង្គប្រាសាទ ស្រុកគិរីវង់ មកកាន់អធិការដ្ឋាននគរបាលស្រុកកោះអណ្តែត ។
ករណីនេះ កម្លាំងជំនាញកំពុងសាកសួរនឹងកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕