បើកម៉ូតូឌុបប្រពន្ធកូន បុករ៉ឺម៉កពីក្រោយ ភ្លាមៗរថយន្តមកពីមុខជាន់ប្រពន្ធស្លា..ប់ ប្ដីរបួសធ្ង..ន់ កូនអាយុជិត១ខួបរបួស

ខេត្តសៀមរាប៖ ស្ត្រីជាម្ដាយបានស្លាប់បាត់បង់ជីវិត ឯប្ដីរងរបួសធ្ងន់ ចំណែកឯកូនអាយុជិតមួយខួបបានរងរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពីយប់មិញ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ នេះថា គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើង វេលាម៉ោង២០និង៤៥នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លើផ្លូវជាតិ លេខ០៦ ចំណុច មុខការ៉ាសាំងតេលា (ដេប៉ូ អេស អរ )ស្តិតនៅចន្លោះគីឡូម៉ែត្រ៣៣៥-៣៣៦ ភូមិទួលរវៀង ឃុំល្វា ស្រុកពួក រវាងម៉ូតូនិងម៉ូតូសណ្តោងរុឺម៉ក និងរថយន្តបុកបន្ត។
សមត្ថកិច្ចបានប្រាប់បន្តថា ហេតុការណ៍នេះ ម៉ូតូម៉ាក ហុងដា c125 ផលិតឆ្នាំ ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ1JP-0041 បើកបរដោយ ឈ្មោះ សួន ចំរុងភេទប្រុសអាយុ ២២ឆ្នាំ នៅភូមិអូចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (មានមួកសុវត្ថិភាព) អ្នករួមដំណើរ ចំនួន២នាក់៖:
១.ឈ្មោះ សឹង គន្ឋា ភេទស្រី អាយុ២៣ឆ្នាំ ត្រូវជាប្រពន្ធ (មានមួកសុវត្ថិភាព)។
២.ទារក ភេទស្រី អាយុ៨ខែត្រូវជាកូន។
ជនរងគ្រោះបានបើកបរទិសដៅពីកើតទៅលិច បានបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយមិនស្គាល់ភិនភាគ និងអត្តសញ្ញាណ អ្នកបើកបរបានបើកគេចទៅទិសខាងលិចបាត់ក្រោយកើតហេតុ។ សមត្ថកិច្ចបានបញ្ជាក់ថាភ្លាមៗនោះ មានរថយន្តពុំស្គាល់អត្តសញ្ញាណបើកពីលិចទៅកើត បានជាន់ជនរងគ្រោះ ទាំងពីរនាក់ប្ដីប្រពន្ធ ហើយបើកគេចខ្លួនទៅទិសខាងកើតបាត់។
បើតាមសមត្ថកិច្ចចំពោះគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលអោយស្លាប់មនុស្សម្នាក់៖
១.ឈ្មោះ សួន ចំរុង ជាប្ដីរងរបួស (ធ្ងន់)
២.ឈ្មោះ សឹង គន្ធា ជាប្រពន្ធ (ស្លាប់)
៣.ទារក ភេទស្រី អាយុ ០៨ខែ រងរបួស (ស្រាល)។
ខូចខាត:ម៉ូតូ១គ្រឿងមធ្យម មូលហេតុ តាមការសន្និដ្ឋានអាចអ្នកបើកបរម៉ូតូ ល្បឿនលឿននិងម៉ូតូសណ្ដោងរ៉ឺម៉កខ្វះការប្រុងប្រយ័ត្ន គ្នានភ្លើងបំភ្លឺក្រោយតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង