ឯកឧត្តម សួស ប្រាថ្នា រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ជើញចុះសិក្សា និងវាយតម្លៃអំពីស្ថានភាពនៃការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់នាយកដ្ឋានមុខងារ និងធនធាន សហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះធ្វើការសិក្សា និងវាយតម្លៃអំពីស្ថានភាពនៃការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអភិបាលរងទទួល នាយករដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពច្រកចេញចូលតែមួយ និងប្រធានមន្ទីរ អង្គភាពនានា ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធចំណុះរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូប។
គោលបំណងនៃការចុះសិក្សានិងវាយតម្លៃនេះ គឺប្រមូលធាតុចូលដើម្បី ស្នើសុំកែសម្រួលអត្រាប្រាក់រង្វាន់របស់រដ្ឋបាលរាជធានី ខេត្ត និងអត្រាប្រាក់រង្វាន់របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ពីចំណូលដែលបានផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត។

អត្ថបទដែលជាប់ទាក់ទង