ប្រជាពលរដ្ឋរស់នៅជារបៀបពនេចរ ចល័តតាមទឹក ប្រកបរបរនេសាទត្រីនិងធ្វើស្រែ សប្បាយចិត្តរីករាយពេលបានជួបអភិបាលខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តមខូយ រីដា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នេះ បានចុះជួបបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅភូមិទួលគូ (ត្រយ៉ងស) ជាតំបន់ព្រៃរនាម ក្នុងឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ប្រជាពលរដ្ឋបានសប្បាយចិត្តរីករាយដែលបានជួបឯកឧត្តមអភិបាលខេត្តពោធិ៍សាត់។
ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានបន្តថា ពលរដ្ឋរស់នៅភូមិខាងលើ ពួកគាត់រស់នៅជារបៀបពនេចរ ចល័តតាមទឹក ប្រកបរបរនេសាទត្រីនិងធ្វើស្រែ។
ឯកឧត្តមបានបញ្ជាក់ថា លោកតាកុងណាន ម៉ាហួយ និងកូនៗ រស់នៅសហរដ្ឋអាមេរិក បានជួយឧបត្ថម្ភថវិកា ក្នុងការជីកស្រះទឹក ជូនប្រជាជននៅទីនោះសម្រាប់ប្រើប្រាស់ ដែលមានទំហំ ៥០ម៉ែត្រ គុណនឹង ១០០ម៉ែត្រ។ ក្នុងឱកាសនោះផងដែរ អាជ្ញារធរខេត្តនិងសប្បុរសជន បានឧបត្ថម្ភស្បៀងនិងថវិកាមួយចំនួន ជូនដល់បងប្អូនដែលអញ្ជើញមកចូលរួមផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង