ប្រទះឃើញសាកសពបុរសម្នាក់ គាំងបេះដូងស្លាប់ក្នុងបន្ទប់ទឹក ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ

ភ្នំពេញ ៖ កាលពី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ទឹករួមនៃផ្ទះជួលមួយកន្លែងក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។
សាកសពបុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ រី រតនា ហៅស្វិត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិថ្នល់បែក ឃុំត្នោត ស្រុកកញ្ចៀច ខេត្តព្រៃវែង ស្នាក់នៅបន្ទប់ជួលលេខ១ ទីតាំងកើតហេតុខាងលើ។
ប្រភពពីពលរដ្ឋនៅបន្ទប់ក្បែរគ្នាបានឲ្យដឹងថា នៅវេលាព្រឹក ថ្ងៃកើតហេតុគាត់បានចុះទៅបន្ទប់ទឹកហើយរុញទ្វារបន្ទប់ទឹកចូល តែទើសរុញមិនកើត ក៏អើតមើលឃើញជនរងគ្រោះស្លាប់ផ្កាប់មុខនៅក្នុងបន្ទប់ទឹករួចក៏រាយការណ៍ទៅម្ចាស់ផ្ទះរាយការណ៍បន្តទៅសមត្ថកិច្ចបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។
កន្លងប្ដីរបស់ខ្លួនធ្លាប់ប្រើប្រាស់សារធាតុញៀន ។នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥រូបគាត់នឹងប្ដីបានសម្រាកនៅក្នុងបន្ទប់ជាមួយគ្នាហើយនៅវេលាម៉ោង ៦ព្រឹកថ្ងៃទី១២ខែមីនាស្រាប់តែភ្ញាក់ឡើងមិនឃើញប្ដីគាត់ក៏បានរៀបចំខ្លួនចេញមកក្រៅឃើញម៉ូតូនៅមុខបន្ទប់ទឹក ដោយមិនបានចាប់អារម្មណ៍ក៏បានធ្វើដំណើរទៅធ្វើការបាត់ទៅ។លុះនៅវេលាម៉ោង១២ ថ្ងៃត្រង់ក៏ត្រឡប់មកបន្ទប់ជួលវិញទើបដឹងថាប្ដីរបស់ខ្លួនស្លាប់នៅក្នុងបន្ទប់ទឹក។
ក្រោយពេលកើតហេតុនគរបាលជំនាញបានចុះទៅត្រួតពិនិត្យសព។ តាមការត្រួតពិនិត្យបន្ទប់ទឹកពុំដាក់គន្លឹះនោះទេព្រមទាំងពិនិត្យទឹកនោមមានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន បន្ទាប់ពីត្រួតពិនិត្យរួច លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមសាលាដំបូងរាជធានីភ្នំពេញបានសន្និដ្ឋានថា បុរសរូបនោះស្លាប់ដោយគាំងបេះដូង អាចបណ្ដាលមកពីប្រើប្រាស់សារធាតុញៀនប្រភេទមេតាំហ្វេតាមីន៕

អត្ថបទដែលជាប់ទាក់ទង