ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញទទួលជួប និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលភូមិន្ទថៃ

នៅថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញទទួលជួបនិងពិភាក្សាការងារជាមួយគណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលភូមិន្ទ នៅសាលប្រជុំ-ព្រះគណេស នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

ជំនួបពិភាក្សាការងារនេះ ប្រព្រឹត្តទៅតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា(MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការងារអប់រំនិងបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិនិងការស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលរវាងបណ្ឌិត្យសភានគរបាលកម្ពុជាក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជានិងបណ្ឌិត្យសភានគរបាលភូមិន្ទនៃព្រះរាជាណាចក្រថៃ ៕

អត្ថបទដែលជាប់ទាក់ទង