ចោរមួយក្រុម មានគ្នា០៥នាក់ បានជិះម៉ូតូចំនួន០២គ្រឿង បានធ្វើសកម្មភាពលួចកាច់.កម៉ូតូប្រជាពលរដ្ឋ យកទៅបាត់ដោយសុវត្ថិភាព
ខេត្តស្វាយរៀង ៖ ចោរមួយក្រុម មានគ្នា០៥នាក់ បានជិះម៉ូតូចំនួន០២គ្រឿង បានធ្វើសកម្មភាពលួចកាច់.កម៉ូតូប្រជាពលរដ្ឋ យកទៅបាត់ដោយសុវត្ថិភាព ។ ក្រោយមកម្ចាស់ម៉ូតូ ដឹងថា បាត់ម៉ូតូ ក៏មើលកាមេរ៉ាសុវត្ថិភាព ក៏ឃើញក្រុមចោរ ចូលលួចកាច់.ក ជិះយកទៅបាត់ ក៏ឆោឡោ ។
ករណីចោរកម្មនេះ កើតឡើងនៅ ថ្ងៃទី១១ មីនា ២០២៥ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។
បើតាមម្ចាស់ម៉ូតូ បានឲ្យដឹងថា ម៉ូតូរបស់គាត់ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1T-3906 ឆ្នាំ២០២៣ មានបំពាក់ GPS ហើយមុនពេលកើតហេតុ គាត់មកធ្វើការ ហើយបានយកម៉ូតូ ដាក់នៅខាងមុខរបងផ្ទះ លើចិញ្ចើមថ្នល់ (មានម៉ូតូ៤ទៅ០៥គ្រឿង) ដាក់នៅទីនោះដែរ និងរថយន្ត ហើយកន្លងមក គឺដាក់ម៉ូតូ និងរថយថយន្ត នៅខាងមុខផ្ទះ កន្លែងធ្វើការដូចសព្វមួយដង មិននឹកស្មានថា មានក្រុមចោរ មកធ្វើសកម្មភាពលួចកាច់.កម៉ូតូបែបនេះសោះ ។
ប្រភពបន្តថា បើមើលតាមកាមេរ៉ាសុវត្ថិភាព ក្រុមចោរមានគ្នា០៥នាក់ ជិះម៉ូតូចំនួន០២គ្រឿង មុនដំបូង ក្រុមចោរ០៣នាក់ ជិះម៉ូតូ១គ្រឿង មកឈប់កន្លែងដាក់ម៉ូតូ មួយសន្ទុះក្រោយមក ក្រុមចោរ២នាក់ទៀត ជិះម៉ូតូ១គ្រឿង មកដល់ អាចោរម្នាក់ ក៏ដើរចូលទៅ កាច់.កម៉ូតូបាន១គ្រឿង ដោយម៉ូតូដាក់ក្បែររថយន្ត រួចអូសចេញទៅ ខណៈនោះពួកចោរ ក៏នាំគ្នាជិះម៉ូតូរុញម៉ូតូជនរងគ្រោះចេញទៅ ។
ក្រោយមក ម្ចាស់ម៉ូតូបានមើលទូរស័ព្ទបើក GPS ក៏ឃើញក្រុមចោរលួចយកម៉ូតូមកដល់ចំណុចផ្សារប្រសូត្រ ស្រុកស្វាយទាប នៅម៉ោងប្រមាណជា៣ទៀបភ្លឺ ក៏ឆោឡោ រួចប្តឹងសមត្ថកិច្ច និងអ្នកសារព័ត៌មានឲ្យជួយអន្តរាគមន៍ ។ ក្រុមប្រជាពលរដ្ឋ ក៏បានបាននាំគ្នាចេញម៉ូតូ បីបួនគ្រឿង ប្រដេញតាមចំណុចទីតាំងរបស់ម៉ូតូជនរងគ្រោះ មើលតាមជីភីអេស។ ហើយនៅវេលាម៉ោងជាង០៣ទៀបភ្លឺ ក្រុមចោរយកម៉ូតូដល់ចំណុចច្រមុះជ្រូក ក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។
សមត្ថកិច្ច ក៏ចេញស្ទាក់ ក៏ប៉ុន្តែទំនងក្រុមជនសង្ស័យបានដឹងថា ម៉ូតូជនរងគ្រោះ មានបំពាក់GPS ក៏ពួកគេឈប់ដោះ GPS ចេញ និងដោះសំលៀកបំពាក់ចោល នៅវេលាប្រហែលជាម៉ោងជិត៤ទៀបភ្លឺ នៅចំណុចស្រុកស្វាយជ្រំ ហើយបានបញ្ឆេះម៉ូតូ ជិះគេចខ្លួនខណៈនោះ ប្រជាពលរដ្ឋអ្នកដេញតាម ក៏បានទៅទាន់ នៅចំណុចស្រុកស្វាយជ្រំ ប្រើប្រាស់ដំបង និងកាំបិត ស្រែកឆោឡោ ធ្វើឲ្យក្រុមចោរភ័យស្លន់ស្លោ បានរត់ចោលម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខក្រចេះ 1G-4351 និងកាបូបខោអាវ និងខោអាវ ដែលពួកជនសង្ស័យស្លៀកពាក់ធ្វើសកម្មភាពនោះចោល ហើយនាំគ្នារត់ឡើងជិះម៉ូតូ ដែលពួកវាលួចបាននោះ ជិះគេចខ្លួនបាត់ស្រមោល (ដោយម៉ូតូជនរងគ្រោះចោរដោះ GPS ចេញ និងបោះចោលបាត់ ទើបបាត់ដានត្រឹមស្រុកស្វាយជ្រំ) ។
សមត្ថកិច្ចបានដកហូតវត្ថុតាង ម៉ូតូជនសង្ស័យ ដែលរត់ចោលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសឲ្យខាងតែបាន ៕