រដ្ឋមន្ត្រីកសិកម្ម និងអភិបាលខេត្តកែប អញ្ជេីញលែងក្តាមមេមានពង នៅស្ថានីយភ្ញាស់កូន និងថែបំប៉នមេក្តាមសេះ ខេត្តកែប
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានអញ្ជេីញលែងក្តាមមេមានពងក្រៅ នៅស្ថានីយភ្ញាស់កូន និងថែបំប៉នមេក្តាមសេះ ស្ថិតនៅភូមិថ្មី ឃុំព្រៃធំ សង្កាត់កែប ក្រុងកែប ខេត្តកែប។
ក្រសួងកសិកម្ម បញ្ជាក់ថា ក្នុងដំណេីរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នូវធនាគារក្តាម និងបានលែងក្តាមមេមានពងក្រៅ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម ក៏បានណែនាំឱ្យបន្តការងារនេះបន្ថែមទៀត និងថែរក្សាឱ្យគង់វង្សយូរអង្វែង៕