បុរសជនជាតិចិនម្នាក់ ខឹងសង្សារជានារីខ្មែរ សុំចែកផ្លូវគ្នា បានយកកាំបិតចុងស្រួចទៅដេញចាក់ក្រុមគ្រួសារខាងស្រី បណ្ដាលឲ្យមានអ្នករងរបួស រួចភ័យរត់គេចខ្លួនទៅបាត់

ភ្នំពេញ៖ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី១២ខែមីនាឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិព្រៃកី សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

នារីខ្មែរ ជាសង្សារ បានឲ្យដឹងថា ពួកគាត់មានទំនាក់ទំនងស្រលាញ់គ្នាជិតមួយឆ្នាំមកហើយ រស់នៅជាមួយគ្នាទេីបតែបាន៤ខែប៉ុណ្ណោះ ដោយខាងបុរសជនជាតិចិនបានផ្ដល់ឲ្យលុយទៅនារីខ្មែរជាសង្សារចំនួន៤០០០$ ដេីម្បីបេីកមុខរបររកស៊ីជាមួយគ្នា បន្ទាប់មកអ្នកទាំងពីរសហការគ្នារួចខាងស្រីបានយកលុយទាំងនោះមកបេីកលក់កាហ្វេ ឡាយលក់តាមអនឡាញមករហូត។ លុះពីរខែចុងក្រោយនេះអ្នកទាំងពីរចេះតែឈ្លោះប្រកែកគ្នាញឹកញាប់រហូតដល់ថ្នាក់ខាងស្រី ទ្រាំមិនបានក៏សុំចែកផ្លូវជាមួយបុរសជនជាតិចិនរូបនេះតែម្ដង ។ បន្ទាប់ពីបែកផ្លូវរួចខាងបុរសជនជាតិចិនបានទៅទារលុយពីនារីខ្មែរវិញម្ដងតែខាងស្រីមិនព្រមអោយនោះទេ ពីព្រោះខ្លួនបានខាតបង់ខ្លួនប្រាណជាមួយបុរសជនជាតិចិនរូបនេះអស់ទៅហើយ ខាងបុរសជនជាតិចិនមកទារលុយមិនបានក៏ត្រឡប់ទៅវិញ លុះនៅម៉ោងកេីតហេតុជនសង្ស័យបានជិះ Pass app មកផ្ទះខាងស្រីដើម្បីទារលុយម្ដងទៀតនៅពេលនោះនារីខ្មែរជាសង្សារបានប្រាប់ទៅបុរសជនជាតិចិនថា បេីចង់បានលុយត្រូវទៅប៉ុស្តិ៍ប៉ូលិសទាំងអស់គ្នា ហើយអ្នកទាំងពីរបានជជែកឈ្លោះប្រកែកប្រតាយប្រតប់គ្នាឪពុកម្ដាយខាងស្រីឃើញគេរករឿងកូនរបស់ខ្លួនក៏នាំគ្នាទៅជួយព្រួតវាយបុរសជនជាតិចិនរូបនោះ ខឹងក៏រត់ចូលទៅក្នុងផ្ទះខាងស្រីយកកាំបិតចុងស្រួចមកដេញចាក់ក្រុមគ្រួសាររងគ្រោះបណ្ដាលឲ្យមុតជេីងឪពុករងរបួសពីរកាំបិតហូរឈាមបន្ទាប់មកពលរដ្ឋជិតខាងឃើញក៏នាំគ្នាទៅជួយអន្តរាគមន៍ឃាត់ខ្លួនបុរសជនជាតិចិនតែឃាត់មិនបានជនបង្កបានរត់គេចខ្លួនទៅបាត់ស្រមោលពីកន្លែងកើតហេតុ។

សមត្ថកិច្ចមូលដ្ឋានចុះមកដល់តាមរកជនបង្កគ្រប់ច្រកល្ហកនៅតែរកមិនឃើញ។ បន្ទាប់ពីកន្លែងកេីតហេតុក្រុមគ្រួសាររងគ្រោះបាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ភ្លេីងឆេះរទេះដេីម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវឃាត់ខ្លួនបុរសជនជាតិចិននេះ មកផ្ដន្ទាទោសទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង