អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋយ៉ាងសន្ធោសន្ធៅ ក្នុងបុរីសូនី ត្រង់ចំណុចបុរីសូនី តាមបណ្តោយផ្លូវលេខ ៣៤ ក្នុងសង្កាត់ស្ទឹងមានជ័យទី០៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះបុរីសូនីជាន់ទី០១ នៃផ្ទះល្វែងរបស់ប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលរថយន្ដពន្លត់អគ្គិភ័យចុះអន្ដរាគមន៍ កើតឡើងកាលពី ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ ត្រង់ចំណុចបុរីសូនី តាមបណ្តោយផ្លូវលេខ ៣៤ ក្នុងសង្កាត់ស្ទឹងមានជ័យទី០៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មុនកើតហេតុ ពួកគាត់បានឮសម្លេងផ្ទុះ ពួកគាត់រត់ស្ទុះពីក្នុងផ្ទះមកមើល ភ្លាមៗ បានប្រទះឃើញបន្ទប់ជាន់ទី០១ នៃផ្ទះល្វែង ខាងលើ លាយឡំនិងអណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅ នឹងផ្សែងហ៊ុយពេញផ្ទៃមេឃ ផ្អើលពលរដ្ឋនៅក្បែរនោះឆោរឡោរ ។ ខណៈនោះប្រជាពលរដ្ឋបាននាំគ្នាយកទុយោទឹកបាញ់ពន្លត់ដែរ តែដោយសារចំហាយក្តៅខ្លាំងពេក ទើបពលរដ្ឋប្រញាប់ប្រញាល់ ទាក់ទងទៅកាន់សមត្ថកិច្ច ដើម្បីមកជួយអន្តរាគមន៍បាញ់ពន្លត់ កុំអោយមានការរាលដាល ។

អគ្គិភ័យនេះដែរបានបង្កអោយឆាបឆេះរងការខូចខាតបន្ទប់ជាន់ទី០១ នៃផ្ទះល្វែងស្ទើរទាំងស្រុងរួមនឹងសម្ភារៈមួយចំនួនរួមទាំងបានប្រើប្រាស់រថយន្ត ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ នឹង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអស់ចំនួន០២គ្រឿង រួមនឹងរថយន្តជំនួយ របស់ស្រាបៀរកម្ពុជាចំនួន០១គ្រឿង នឹងរថយន្តកងរាជអាវុធហត្ថចំនួន ០៣គ្រឿង ជួយអន្តរាគមន៍បាញ់ពន្លត់អោយរលត់ជាស្ថាពរ ។ មូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ៕

អត្ថបទដែលជាប់ទាក់ទង