រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB)

ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ ប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB)។
កិច្ចប្រជុំនេះ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួនស្តីពីការរៀបចំផែនការសកម្មភាព យុទ្ធសាស្ត្រ និងថវិកា ក្នុងគោលដៅពង្រឹង និងពង្រីកវិសាលភាពផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារពិភពលោក ពោលគឺដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមានកំណើនជាលំដាប់ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីនាយកប្រតិបត្តិសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា សមាជិក សមាជិកាក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) រួមទាំងវិស័យឯកជនមួយចំនួនទៀត សរុបចំនួន ៥៧នាក់ នៅសណ្ឋាគាររ៉ូវូត រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង