ផ្លូវជាតិលេខ១ (ភ្នំពេញ-ស្វាយរៀង-បាវិត) ជាផ្លូវយុទ្ធសាស្រ្តសេដ្ឋកិច្ចយ៉ាងសំខាន់!

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូបានបញ្ជាក់ថា ផ្លូវជាតិលេខ១ (ភ្នំពេញ-ស្វាយរៀង-បាវិត) មានប្រវែងសរុប ១៦៦,៨៥គ.ម ជាផ្លូវយុទ្ធសាស្រ្តសេដ្ឋកិច្ចយ៉ាងសំខាន់ ដែលជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េ (AH1) ឆ្លងកាត់តំបន់ទំនាបនៃមហាអនុតំបន់មេគង្គ (GMS)។
ក្រសួងសាធារណការបន្ថែមថា ផ្លូវនេះបម្រើឱ្យកិច្ចសហប្រតិបត្តិការ ការប្រកួតប្រជែង ការរួមគ្នារស់នៅជាសហគមន៍ ការតភ្ជាប់ ការធ្វើសមាហរណកម្មតំបន់ និងសកលភាវូបនីយកម្ម ពិសេសការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន ការផ្គត់ផ្គង់ភស្តុភារ លំហូរពាណិជ្ជកម្ម និងទេសចរណ៍ជាតិ-អន្តរជាតិ ដែលឆ្លងកាត់តាមច្រកទ្វារ អន្តរជាតិនានារបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង