បង្ក្រាបក្រុមចោរប្ល..ន់ប្រដាប់អាវុធ និងជួញដូរនូវសារធាតុញៀន ឃាត់ខ្លួនជនល្មើស ៣នាក់

(តាកែវ)៖ អធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ) និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះធ្វើគឡើង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញ ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និង ដឹកនាំបញ្ជាផ្ទាល់ពីលោកវរៈសេនីយ៍ឯក ឆាយ កែវមុន្នី អធិការស្រុកបាទី។
ជនសង្ស័យចំនួន០៣នាក់ បានធ្វើសកម្មភាពយកកាំភ្លើងខ្លី ម៉ាកប៉េរ៉េតតា ពណ៌ខ្មៅ ផ្ជុងប្លន់ម៉ូតូម៉ាកស្កូបពីក្លឹប (HONDA SKOOPY CLUB ) ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ លេខតួ និងលេខម៉ាស៊ីន ៨១៣៥៣៩៧ ពាក់ស្លាកលេខ មណ្ឌលគិរី 1A-6589 របស់ជនរងគ្រោះឈ្មោះ សិន សុផល ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិរុន ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលជិះមកពីកម្មវិធីអាពាហ៍ពិពាហ៍មិត្តភ័ក្តនៅផ្សារទន្លាប់ ស្រុកគិរីវង្ស ខេត្តតាកែវ ។
ជនសង្ស័យទាំង៣នាក់មានឈ្មោះដូចខាងក្រោម៖
១៖ ឈ្មោះ យ៉ាន់ វ៉ាន់ឌី ហៅឌី ភេទប្រុស អាយុ ៣៧ឆ្នាំ នៅត្រង់ចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
២៖ ឈ្មោះ យ៉ាន់ សារ៉ន់ ហៅរ៉ន់ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាមុខសញ្ញា ចែកចាយគ្រឿងញៀន)
៣៖ ឈ្មោះ រឿន សីហា ហៅក្ដាន់ ភេទប្រុស អាយុ ៣២ឆ្នាំ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន) មានទីលំនៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល (ឃាត់ខ្លួន)
សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង