បុរសបរទេសម្នាក់ ត្រូវមនុស្សប្រុសស្រី១ក្រុម ព្រួតវាយយកទ្រព្យសម្បត្តិអស់ពីខ្លួន ស្ថិតនៅចំណុច រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

ភ្នំពេញ៖ កាលពី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅចំណុច រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ មានបុរសបរទេសម្នាក់ ដើរទៅរកសេវាកម្មពីនារីៗ នៅម្តុំវត្តភ្នំ ។ បន្ទាប់មកក៏មានមនុស្សប្រុសស្រី១ក្រុម បានបន្លំរួចវាយប្លន់បុរសបរទេសខាងលើឲ្យរបួសបាក់ម្រាមដៃ និងបែកក្បាលបន្ទាប់មកក៏លួចយកទ្រព្យសម្បត្តិដែលមាននៅលើខ្លួនបុរសបរទេសខាងលើ រួចនាំគ្នារត់គេចខ្លួនបាត់អស់ ។
គួរបញ្ជាក់ផងដែរថាកន្លងមក អភិបាលខណ្ឌដូនពេញ តែងតែចុះរៀបចំសណ្តាប់ធ្នាប់ ដោយមិនអោយមាននារីឈរ បម្រើសេវាកម្មផ្តេសផ្តាសបង្កភាពអនាធិបតេយ្យនោះទេ ។ ប៉ុន្តែពេលនេះ ក៏កើតមានរឿងបែបនេះទៀត ហើយកើតឡើងលើភ្ញៀវបរទេស ទើបពលរដ្ឋសំណូមពរដល់លោក ជា ខេមា ដែលជាអភិបាលខណ្ឌដូនពេញបច្ចុប្បន្ន ឲ្យជួយពិនិត្យមើលតំបន់នេះ ខ្លាចមានរឿងអសន្តិសុខបែបនេះកើតឡើងទៀត ព្រោះទីតាំងខាងលើស្ថិតនៅតំបន់ទេសចរណ៍សំខាន់នៅទីក្រុងភ្នំពេញផងដែរ។ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ បាននាំជនបរទេសខាងលើទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីសាកសួរនាំ ព្រមទាំងអនុវត្តតាមនីតិវិធីបន្តនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង