បុរសអ្នករត់ម៉ូតូកង់បីម្នាក់ ត្រូវបានជនសង្ស័យម្នាក់អោយដឹកពីម្តុំផ្សារទួលស្វាយព្រៃ ទៅផ្សារតូច ហើយអោយដឹកបន្តទៅផ្សារនាគមាស តែជនសង្ស័យប្រើល្បិចខ្ចីទូរស័ព្ទថា ខលទៅបងប្អូនស្រាប់តែ….

ភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូកង់បីម្នាក់ ត្រូវបានជនសង្ស័យម្នាក់អោយដឹកពីម្តុំផ្សារទួលស្វាយព្រៃ ទៅផ្សារតូច ហើយអោយដឹកបន្តទៅផ្សារនាគមាស តែជនសង្ស័យប្រើល្បិចខ្ចីទូរស័ព្ទថា ខលទៅបងប្អូនស្រាប់តែរត់ចូលផ្សារនាគមាស ត្រូវបានក្រុមម៉ូតូកង់បីនាំគ្នាជិះតាមឃាត់បានប្រគល់អោយសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើល កាលពី យប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅផ្លូវម៉ៅសេទុង ទល់ផ្សារនាគមាស សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីជនរងគ្រោះ ជាអ្នករត់ម៉ូតូកង់បី បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុជនសង្ស័យបានអោយជនរងគ្រោះដឹកពីម្តុំផ្សារទួលស្វាយព្រៃទៅផ្សារតូច លុះទៅផ្សារតូច ជនសង្ស័យបានអោយជនរងគ្រោះដឹកទៅផ្សារនាគមាសវិញ មកដល់ផ្សារនាគមាស ជនសង្ស័យបានខ្ចីទូរស័ព្ទថា ទាក់ទងទៅបងប្អូន ស្រាប់តែជនសង្ស័យយកទូរស័ព្ទរត់ចូលទៅផ្សារនាគមាស ជនរងគ្រោះមានវិទ្យុទាក់ទងជាក្រុមការងារខាងម៉ូតូកង់បី ហើយទូរស័ព្ទជាប់ឡុកខេសិនឡាយផងនោះត្រូវបានក្រុមការងារម៉ូតូកង់បីឃាត់បានភ្លាមៗទាក់ទងទៅនគរបាលប៉ុស្តិ៍យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារដើមគភ្លាមៗ ។

បន្ទាប់មកកម្លាំងនគរបាលរដ្ឋបាលសង្កាត់ផ្សារដើមគ និងជនរងគ្រោះទៅបង្ហាញចំណុចកើតហេតុទើបដឹងថា ករណីលួចទូរស័ព្ទដៃខាងលើកើតហេតុនៅសង្កាត់បឹងសាឡាង ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍បឹងសាឡាងសហការជាមួយកម្លាំងនគរបាលផ្សារដើមគបាននាំជនសង្ស័យ និងជនរងគ្រោះ ទៅអធិការនគរបាលបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង