សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមពិធីបិទសន្និបាតប្រចាំឆ្នាំលើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា
សមាគមឧកញ៉ាកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា គោលបំណងជំរុញ និងពង្រឹងការចូលរួមរបស់សមាគម ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឱ្យកាន់តែសកម្ម ខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាពខ្ពស់, ក៏ដូចជា ការលើកកម្ពស់ និងពង្រឹងមុខងារ និងតួនាទីរបស់សមាគមថែមមួយកម្រិតទៀត បន្ថែមពីនោះ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងគោរមវន្តទាំងអស់ ជានិច្ចកាលតែងតែចូលរួមក្នុងសកម្មភាពសង្គម មនុស្សធម៌ និងសប្បុរសធម៌ នាពេលកន្លងមក។ រាជរដ្ឋាភិបាល ក៏កត់សម្គាល់ឃើញថា រាល់ការអំពាវនាវរបស់រាជរដ្ឋាភិបាល តែងតែទទួលបានការគាំទ្រចូលរួមយ៉ាងសកម្មពីសំណាក់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាផងដែរ។
រាជធានីភ្នំពេញ,ថ្ងៃសុក្រ ទី១៤ មីនា ២០២៥