រឹបអូស និងដុតបំផ្លាញផលិតផលខូចគុណភាព ៩១កេស (ទឹកដោះគោ Dutch Mill)

នៅកំពង់ធំ ៖ កាលពីថ្ងៃទី១៤ មីនា ២០២៥ កម្លាំងសមត្ថកិច្ចជំនាញបានអន្តរាគមន៍ និងរឹបអូសវត្ថុតាងជាសរុប ៩១កេស (ស្មើនឹង ៣,៨១៥ដប) នៃផលិតផលទឹកដោះគោ Dutch Mill ដែលខូចគុណភាព និងសម្រេចដុតបំផ្លាញចោលនៅ ទីលានចាក់សំរាម (ចំណុចវាលវង្ស, ភូមិវល្លិ៍យាវ, ឃុំត្រពាំងឬស្សី, ស្រុកកំពុងស្វាយ, ខេត្តកំពង់ធំ)។
ការដុតបំផ្លាញនេះ ធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល, ស្នងការរងនគរបាលខេត្តកំពង់ធំ ដែលបានដឹកនាំកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចំនួន ៨នាក់ និងសហការជាមួយ ការិយាល័យ ក.ប.ប។ ដំណើរការនេះបានអនុវត្តតាមដីការសម្រេចរឹបអូសវត្ថុតាងខូចគុណភាព លេខ ៨៨ អ.ក ចុះថ្ងៃទី ១២ មីនា ២០២៥ របស់ សាលាដំបូងខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បានឱ្យដឹងថា ផលិតផលដែលខូចគុណភាពនៅលើទីផ្សារ អាចប៉ះពាល់ដល់សុខភាព និងអាយុជីវិតអ្នកប្រើប្រាស់។ ជាពិសេសទឹកដោះគោជាផលិតផលដែលកុមារចូលចិត្តប្រើប្រាស់ បើពុំបានត្រួតពិនិត្យត្រឹមត្រូវអាចនាំឲ្យមានការប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។ ដើម្បីចូលរួមការពារសុខភាពសាធារណៈ និងទប់ស្កាត់ការលក់ផលិតផលខូចគុណភាព សមត្ថកិច្ចសូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋ ត្រូវពិនិត្យកាលបរិច្ឆេទផុតកំណត់ មុនពេលទិញ និងប្រើប្រាស់។ បងប្អូនគួរចៀសវាងការបរិភោគផលិតផលដែលអាចប៉ះពាល់ដល់សុខភាព ហើយប្រសិនបើមានព័ត៌មានអំពីផលិតផលខូចគុណភាពសូមជូនដំណឹងសមត្ថកិច្ចឱ្យអន្តរាគមន៍។
ផ្ទាល់ខ្លួន លោក សាយ វាសនា, ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំការសម្របសម្រួលការចុះបង្រាប និងដុតបំផ្លាញផលិតផលខូចគុណភាពនេះ ដើម្បី រក្សាសុវត្ថិភាពចំណីអាហារ និងការពារសុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ៕

អត្ថបទដែលជាប់ទាក់ទង