ស្ត្រីម្នាក់អះអាងថា លោក ណោ ស៊ុនឌី រតនៈ ជាពេទ្យយោធា បាន ប្រេី ហិ..ង្សា បង្កអោយមាន របួសពេញផ្ទៃមុខ និងរាងកាយ និងបង្ខំអោយនាង ប្រេីប្រាស់សារធាតុញៀន

ភ្នំពេញ ៖ ចំពោះព័ត៌មានដែល ស្ត្រីម្នាក់អះអាងថា លោក ណោ ស៊ុនឌី រតនៈ ជាពេទ្យយោធា បាន ប្រេី ហិង្សាលេីបង្ករអោយ មាន របួស ពេញ ផ្ទៃមុខ និង រាងកាយ និងបង្ខំ អោយ នាង ប្រេីប្រាស់ សារធាតុ ញៀន ផងដែរ នោះ ត្រូវបានគេបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមព្រោងព្រាត គ្រាន់តែមិនបញ្ជាក់ថា តើជាស្វាមី ឬគូកំណាន់ចិត្ត? ប៉ុន្តែបើជាការពិត អំពើនេះជាបទល្មើសព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា ស្ត្រី ម្នាក់ ឈ្មោះ ជា ចន្ធូ អាយុ ៣២ ឆ្នាំ បាន អះអាង ថា ខ្លួនកំពុងរងគ្រោះ ដោយ បុរស ម្នាក់ ឈ្មោះ ណោ ស៊ុនឌី រតនៈ មុខរបរពេទ្យយោធា បានប្រេីហិង្សាលេីបង្កអោយ មាន របួសពេញផ្ទៃមុខ និងរាងកាយ ។ ក្រៅពីប្រេីហឹង្សា បុរសរូបនេះ បានបង្ខំអោយ នាងប្រេីប្រាស់ សារធាតុញៀន ផងដែរ ។

ជុំវិញបញ្ហានេះ បេីនាងពិតជារងគ្រោះ មែន គួរតែប្ដឹងទៅសមត្ថកិច្ច ឬអយ្យការ អមសាលាដំបូង រាជធានី ខេត្ត ដេីម្បីចាត់ការតាមផ្លូវច្បាប់ ។ ជាពិសេសមន្ត្រីនគរបាលយុត្តិធម៌អាចបើកការស៊ើបអង្កេតស្រាវជ្រាវ ដោយឯកឯង ឬមានការស្នើសុំពីតំណាងអយ្យការ ពិនិត្យក្នុងរឿងនេះ ដើម្បីលុបបំបាត់និទណ្ឌភាព នៃបទល្មើសដែលកើតមាននៅក្នុងសង្គម ៕

អត្ថបទដែលជាប់ទាក់ទង