គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿងបុកគ្នា នៅផ្លូវបំបែកជាបួន បណ្ដាលឱ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ៖ នៅ យប់ ថ្ងៃទី១៤ខែមីនា ឆ្នាំ២០២៥ ចំនុចផ្លូវ៣៦០កែងផ្លូវ៩៥សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

មុនពេលកេីតហេតុ បានឃើញបុរសម្នាក់បានបេីករថយន្តម៉ាក toyota prus ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BO 7074 បេីកធ្វើដំណើរតាមបណ្ដោយផ្លូវ៩៥ទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុ ក៏ស្រាប់រថយន្តម៉ាកford ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF 1167 ជិះគ្នា៧នាក់ជាលក្ខណៈរួមទាំងអ្នកបេីកបរជាបុរសបានបេីកធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦០ទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿនព្រមទាំងខ្វះការប្រុងប្រយ័ត្នដូចគ្នាក៏ជ្រុលទៅបុកនិងរថយន្តtoyota prus យ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង ។
ចំណែកខាងរថយន្តford ranger រងការខូចខាតខ្ទេចផ្នែកខាងមុខគាប់ជាប់និងរថយន្ត toyota prus រតែសំណាងល្អក្នុងហេតុការណ៍នេះមិនគ្រោះថ្នាក់ដល់មនុស្សដែលជិះក្នុងរថយន្តទាំងសង្ខាង ។
ក្រោយកេីតហេតុភាគីទាំងសងខាងយកត្រូវរៀងៗខ្លួនទេីបសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករងចាំដំណោះស្រាយនៅពេលក្រោយជាបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង