កម្លាំងមន្ត្រីជំនាញឃាត់រថយន្តដឹកបទល្មើសព្រៃឈើ១គ្រឿង នៅស្រុកសំឡូត
ខេត្តបាត់ដំបង៖ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅវេលាម៉ោង ១៥.០០នាទី នៅចំណុច ភូមិវាលចម្បាំង ឃុំកំពុងល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថស្រុកសំឡូតចំនួន០២នាក់ រថយន្ត០១គ្រឿង សហការជាមួយ នាយផ្នែករដ្ឋបាលព្រៃឈើស្រុករតនះមណ្ឌល និងសង្កាត់រដ្ឋបាលព្រៃឈើសំឡូត ដឹកនាំដោយលោកឆាយ ណារ៉េតនាយផ្នែករដ្ឋបាលព្រៃឈើរតនះមណ្ឌល បានធ្វើការឃាត់រថយន្តដឹកឈើខុសច្បាប់ចំនួន ០១គ្រឿង ៖
ម៉ាក់សាំយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ-2K9507
-អ្នកបើកបររថយន្តគេចខ្លួនបាត់
*លទ្ធផល :ធ្វើការដកហូតវត្ថុតាងរួមមាន:
-រថយន្តម៉ាក(សាំយ៉ុង)ខាងលើចំនួន ០១គ្រឿង
-ឈើអារប្រភេទលេខ ៣(បាយពូវាំង)ចំនួន ២,០២៥ម៉ែត្រគូប(២ម៉ែត្រត្រីគុណ ០២៥គត់
(រថយន្ត និងវត្ថុតាង បានយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើសំឡូតដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕